ថ្លែង​ទៅ​កាន់​សមាជិកព្រឹទ្ធសភា​អាមេរិក​កាល​ពី​ថ្ងៃពុធ លោក Pompeo បាន​ថ្លែងថា ​ទុក្ខវេទនា​នៅក្នុង​ប្រទេស​យេម៉ែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយបារម្ភ​ ក៏ប៉ុន្តែ​ប្រសិន​បើ​សហរដ្ឋអាមេរិក​មិន​ចូលពាក់ព័ន្ធ​នៅក្នុង​ប្រទេសយេម៉ែន​ទេនោះ​ វា​នឹង​កាន់​តែ​មាន​សភាព​អាក្រក់​ឡើង។

Loading...

រដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក Mike Pompeo និង​រដ្ឋមន្រ្តីក្រសួង​ការពារ​ប្រទេស​អាមេរិកលោកJim Mattis បាន​ការពារ​ការជាប់ពាក់ព័ន្ធ​របស់​សហរដ្ឋអាមេរិក​ទៅក្នុង​សង្គ្រាម​នៅ​ប្រទេសយេម៉ែន​ ដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់នាក់​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ដឹកនាំ​ដោយ​ប្រទេសអារ៉ាប៊ីសាអូឌីត​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាមហ៊ូទី​ ដែល​គាំទ្រ​ដោយ​ប្រទេសអ៊ីរ៉ង់។

ថ្លែង​ទៅ​កាន់​សមាជិកព្រឹទ្ធសភា​អាមេរិក​កាល​ពី​ថ្ងៃពុធ លោក Pompeo បាន​ថ្លែងថា ​ទុក្ខវេទនា​នៅក្នុង​ប្រទេស​យេម៉ែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយបារម្ភ​ ក៏ប៉ុន្តែ​ប្រសិន​បើ​សហរដ្ឋអាមេរិក​មិន​ចូលពាក់ព័ន្ធ​នៅក្នុង​ប្រទេសយេម៉ែន​ទេនោះ​ វា​នឹង​កាន់​តែ​មាន​សភាព​អាក្រក់​ឡើង។ លោករដ្ឋមន្រ្តីការបរទេស​ក៏​បាន​ប្រកាស​តាម Twitter ទៀត​ថា​ ជំនួយ​ស្បៀងអាហារ​ជា​ទឹកប្រាក់​ជិត១៣១លានដុល្លារ​បន្ថែមទៀត​នឹង​ជួយ​ដល់​ប្រទេសយេម៉ែន។ លោក​បាន​ថ្លែង​បន្តថា​ ជំនួយ​នេះ​នឹង​ធ្វើ​ឲ្យ​ជំនួយ​មនុស្សធម៌​កើនឡើង​ដល់​ជាង​ ៦៩៧លានដុល្លារ​ក្នុង​រយៈពេល​ជាង​១៤ខែ​មក​នេះ។

នៅស្របពេល​ជាមួយ​គ្នា​នេះ​ ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​រៀបចំ​ការបោះឆ្នោត​កាល​ពីព្រឹកថ្ងៃពុធ​ទៅលើ​ចំណាត់ការ​បង្ខំ​ឲ្យ​រដ្ឋបាលលោក Trump ដក​យោធា​អាមេរិក​ ដែល​គាំទ្រ​ជម្លោះ​ក្នុង​ប្រទេសយេម៉ែន​ ដែល​បាន​បង្ក​គ្រោះទុរភិក្ស​ធ្ងន់ធ្ងរ​ដល់​ជនស៊ីវិល​រាប់លាននាក់​។ យោងតាម​សេចក្តីថ្លែងការ​ដែល​ត្រូវ​បាន​ផ្ញើ​ឲ្យ​ក្រុមអ្នកសារព័ត៌មាន​នៅមុន​កិច្ចប្រជុំព្រឹទ្ធសភា​ លោករដ្ឋមន្រ្តី​ការពារ​ប្រទេស Mattisបាន​បង្ហាញអំពី​ទំហំ​ការងារ​ពាក់ព័ន្ធ​របស់​អាមេរិក​នៅក្នុង​ជម្លោះ​នេះ។

លោក Mattisបាន​ថ្លែង​ដោយ​សំដៅ​ទៅ​ដល់ក្រុម​អាល់​ កៃដា (al-Qaida) នៅក្នុង​ឧបទ្វីបអារ៉ាប់ និង​ក្រុមភេរវកម្ម​រដ្ឋឥស្លាម​ថា «សហរដ្ឋអាមេរិក​មិនធ្វើ​ប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ការបង្កអរិភាព​នៅក្នុង​សង្គ្រាមស៊ីវិល​ក្នុង​ប្រទេសយេម៉ែន ឬ​ក្នុងការ​គំរាមកំហែង​ផ្សេងទៀត​នោះទេ​ ក្រៅ​តែ​ពី​ចូលរួម​ក្នុង​ប្រតិបត្តិការ​ទប់ស្កាត់​ភេរវកម្ម​ប្រឆាំង​នឹងក្រុម al-Qaidaនិង​ក្រុម ISIS ប៉ុណ្ណោះ»៕ ប្រភព៖ VOA