វ៉ាស៊ីនតោន —ក្រុម​មន្រ្តី​ចិន​បាន​ត្រូវ​ចាប់​ខ្លួនពីការ​សូកប៉ាន់​នៅពេល​មាន​ការ​ស៊ើបអង្កេត​ពីការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយនៅ​ក្នុង​ក្រុមហ៊ុន​រថភ្លើង SGR។ ការចាប់​ខ្លួន​នេះ​កត់​សម្គាល់​ជាលើកដំបូង​ដែល​ក្រុម​មន្រ្តី​ចិន​ នឹង​ប្រឈមមុខ​នឹងការ​ចោទ​ប្រកាន់ ​ទាក់​ទិន​ទៅ​នឹង​ក្រុម​ហ៊ុន Standard Gauge Railways។

Loading...

ក្រុម​អាជ្ញាធរ​កេនយ៉ា​បាន​ចាប់​ខ្លួន​មន្រ្តី​៧នាក់​នៅ​ក្រុម​ហ៊ុន​ផ្លូវ ​និង​ស្ពាន​របស់​ចិន (CRBC) ចំពោះ​ការសូកប៉ាន់​ក្រុមអ្នក​ស៊ើប​អង្កេត​ ដែល​កំពុង​ស្វែងរក​អំពើ​ពុករលួយ​ទាក់​ទិន​នឹង​ក្រុមហ៊ុន​អយស្ម័យាន Standard Gauge Railways។ នេះ​តាមកាសែត Daily Nation ដែល​ជា​កាសែត​ដ៏ធំបង្អស់​មួយ​របស់​កេនយ៉ា​ ដែល​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ។

ការចាប់​ខ្លួន​នេះ​កត់​សម្គាល់​ជា​លើក​ទី​មួយ​ដែល​ក្រុម​មន្រ្តី​ចិន​បាន​ប្រឈម​ការ​ចោទ​ប្រ​កាន់​ពីការ​ទាក់​ទិន​នឹង​ក្រុម​ហ៊ុនStandard Gauge Railways ឬ (SGR) ដែល​បាន​ធ្វើ​ឲ្យ​ភាព​ចម្រូង​ចម្រាស់​ចាប់​តាំង​ពី​ការ​សម្ភោធផ្លូវរទេះភ្លើង​រវាង​រដ្ឋ​ធានី​ណៃ​រ៉ូប៊ី​និង​ទីក្រុង Mombasaដែល​ជា​ទីក្រុង​ឆ្នេរសមុទ្រ​ដ៏​សំខាន់​មួយ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៧។

កាសែត The Nation ​បាន​រាយការណ៍​ថា ទី​ភ្នាក់​ងារ​នៅគណៈកម្មការ​ក្រម​សីលធម៌ និង​ប្រឆាំង​អំពើ​ពុករលួយ​ឬ (EACC) បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​៣​នាក់​ និង​មន្រ្តី​កេនយ៉ា​៤នាក់​ ដែលធ្វើការ​ឲ្យ​ក្រុមហ៊ុន​ផ្លូវ​ និង​ស្ពាន​របស់​ចិន (CRBC) ហើយ​នឹង​ប្រ​ឈម​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​តុលាការ។

គណៈកម្មការ​ក្រម​សីលធម៌​និង​ប្រឆាំង​អំពើ​ពុករលួយ​ឬ (EACC) បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​ប្រព័ន្ធសារតាម Twitterថា ​ការ​សូក​ប៉ាន់នោះ​មានចំនួន​ទាំងអស់​៥​សែន Shillings ដែល​ជា​ប្រាក់​របស់​កេនយ៉ា ឬ​ប្រហែល​៤ពាន់​៨រយ​៥០​ដុល្លារ​សហ​រដ្ឋ​អាមេរិក។

​កាសែត The Nation ​នោះ​បាន​ដក​ស្រង់ស​ម្តី​ប្រភព ​ដែល​មិន​ប្រាប់​ឈ្មោះ​នៅ​ក្រុម​ហ៊ុនរទេះ​ភ្លើង​ដែល​បាន​អះអាង​ថា ​ការ​ស៊ី​សំណូក​ដែលកំពុង​ស៊ើប​អង្កេតមាន​ទឹក​ប្រាក់​ប្រហែល​១លាន Shillings ​ក្នុង​មួយ​ថ្ងៃ ​ឬ​ប្រហែល​៩ពាន់​៧រយ​ដុល្លារ។

​ដោយ​ផ្អែកលើ​ការលក់​សំបុត្រ​ប្រចាំ​ថ្ងៃ​ដែល​មានប្រហែល​៤ពាន់សំបុត្រ​ហើយ​តម្លៃ​សំ​បុត្រ​ជាមធ្យម​ថ្លៃ​១៥​ដុល្លារ​៥០​សេន​ក្នុង​មួយ​សំបុត្រ ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ជាង​១៥​ភាគរយ ​អាច​ត្រូវ​បានលួច​បន្លំ។

ប្រាក់ជាង​៣ពាន់​លាន​ដុល្លារដែលក្រុម​ហ៊ុនអយស្ម័យាន Standard Gauge Railways ឬ (SGR)បាន​ចាប់​ផ្តើម​នៅ​ខែឧសភា ​ឆ្នាំ​២០១៧ ក៏ប៉ុន្តែ ​បាន​ខូចឈ្មោះ​ដោយ​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ​និងការ​ប្រកាន់​ពូជ​សាសន៍ ​ហើយ​នឹង​ការ​ព្រួយ​កង្វល់​ពីការ​ជោគជ័យខាង​សេដ្ឋ​កិច្ច​របស់​ខ្លួន។

ផ្លូវ​រទេះ​ភ្លើង​ដែល​មាន​ឈ្មោះ​ថា «Madaraka Express» ដែល​ភ្ជាប់ទីក្រុង​ធំបំផុត​២​របស់​ប្រទេស​កេនយ៉ា​ពី​ទីក្រុង Nairobi ទៅ​ទីក្រុង Mombasaបាន​ត្រូវគេ​ចាត់​ទុក​ថាជា​មធ្យោបាយ​មួយ​ដើម្បី​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​ហើយ​នឹង​ជួយ​ជំរុញ​សេដ្ឋ​កិច្ច។

ក៏ប៉ុន្តែ ​គម្រោង​នេះ បាន​ចំណាយ​ប្រាក់​ច្រើន​បំផុត​នៅពេល​ដែល​ការងារ​បាន​ជឿន​លឿន​ទៅមុខ ​ហើយ​អ្នក​សង្កេត​ការ​ខ្លះ​និយាយថា ​រដ្ឋាភិបាល​កេនយ៉ា​បាន​ចំណាយ​ប្រាក់​ច្រើន​ពេក​សម្រាប់​គម្រោង​នេះ​ដែល​ជំនួស​ផ្លូវ​រទេះ​ឈ្មោះ” Lunatic Express “ ដែល​ជា​ផ្លូវរទេះ​ភ្លើងសម័យ​អណា​និគម​ដែល​បាន​ស្ថាបនា​ដោយ​ចក្រ​ភព​អង់គ្លេស។

ការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​មិនមែន​ជាការ​ចោទ​ប្រកាន់​លើក​ដំបូង​ប្រឆាំង​នឹង​ពួក​មន្រ្តី​ដែល​មាន​ចំណង​ទាក់​ទង​នឹង​ក្រុម​ហ៊ុនStandard Gauge Railwaysឬ (SGR) ទេ។

កាល​ពី​ខែសីហា មន្រ្តីជាន់​ខ្ពស់កេនយ៉ា​២​នាក់​បាន​រងការ​ចោទ​ប្រកាន់​ពីការ​ប្រ​ព្រឹត្តិអំពើ​ពុក​រលួយ​ដែល​ទាក់​ទិន​ទៅ​នឹង​ការ​ទទួល​បាន​ដីធ្លី​សម្រាប់​សាង​សង់​ផ្លូវ​រទេះ​ភ្លើង។ការិយាល័យ​របស់​រដ្ឋ​អាជ្ញា​បាន​កំណត់​សញ្ញាណ​មន្រ្តីនិង​ពាណិជ្ជករ​កេន​យ៉ា​ជាង​១០​នាក់​ដែល​ត្រូវបាន​ចាប់​ខ្លួន៕ ប្រភព៖ VOA