កាល​ពី​ថ្ងៃ​អង្គារ​ តុលាការ​មួយ​ក្នុង​តំបន់គ្រីម៉េ​បាន​បញ្ជា​ឱ្យ​ឃុំឃាំង​នាវិក ១២នាក់​ក្នុង​បណ្តា​ពួក​នាវិក​២៤​នាក់ ដែល​បាន​ត្រូវ​ចាប់ខ្លួនចំនួនពីរ​ខែ។​ ក្រុម​នាវិក​នៅ​សេសសល់​មានកំណត់​នឹង​ចេញ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​នៅ​ថ្ងៃ​ពុធ​នេះ។
កង​យោធា​នៃ​ប្រទេស​រុស្សី​បាននិយាយ​នៅថ្ងៃ​ពុធ​នេះ​ថា​ ពួកគេ​នឹងបញ្ជូន​កាំជ្រួច​មីស៊ីល​ប្រឆាំង​នឹង​យន្តហោះ​ទៅ​ដាក់បន្ថែមក្នុង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​នៅ​ក្នុង​ឧបទ្វីប​គ្រីម៉េ​ ដែល​កាន់កាប់​ដោយ​រុស្សី។​

Loading...

ចំណាត់ការ​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ប្រទេស​រុស្សី​ និង​ប្រទេសអ៊ុយក្រែន​កំពុង​មានជម្លោះ​អំពី​ឧប្បត្តិហេតុ​មួយ​កាលពី​ថ្ងៃ​អាទិត្យ ដែល​នៅ​ក្នុង​នោះ​កងកម្លាំង​រុស្សី​បាន​រឹប​យក​នាវា​អ៊ុយក្រែន​បី​គ្រឿង​ និង​ក្រុមនាវិក​នៃ​កប៉ាល់​ទាំង​នេះនៅ​ក្នុង​សមុទ្រ​ខ្មៅ។​

ប្រទេស​រុស្សី​បានចោទ​ប្រកាន់​ក្រុម​នាវិក​ទាំងនេះ​ ដែល​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​កប៉ាល់​ទាំង​នេះ​ថា ​បានបើកកប៉ាល់​ពួក​គេ​ចូល​ទៅ​ក្នុង​ដែន​ទឹក​រុស្សី​ ហើយ​មិន​បាន​អើពើ​ដល់​ការ​ព្រមាន​ពី​ពួក​ឆ្មាំ​ព្រំដែន​ទឹក​រុស្សី​ទេ។​ ប្រទេស​អ៊ុយក្រែន​បានបដិសេធ​ការ​ចោទ​ប្រកាន់ទាំង​នេះ​ហើយ។​

កាល​ពី​ថ្ងៃ​អង្គារ​ តុលាការ​មួយ​ក្នុង​តំបន់គ្រីម៉េ​បាន​បញ្ជា​ឱ្យ​ឃុំឃាំង​នាវិក ១២នាក់​ក្នុង​បណ្តា​ពួក​នាវិក​២៤​នាក់ ដែល​បាន​ត្រូវ​ចាប់ខ្លួនចំនួនពីរ​ខែ។​ ក្រុម​នាវិក​នៅ​សេសសល់​មានកំណត់​នឹង​ចេញ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​នៅ​ថ្ងៃ​ពុធ​នេះ។

ប្រទេស​អ៊ុយក្រែន​បានដាក់កំហិត​ច្បាប់​អាជ្ញា​សឹក​នៅ​ក្នុង​តំបន់ខ្លះ​តាម​ព្រំដែន​ខ្លួន​ជា​ការ​ឆ្លើយ​តបនឹង​ឧប្បត្តិហេតុ​នេះ​ ហើយ​ប្រទេស​អឺរ៉ុប​ឯទៀតៗ​ច្រើន​ជាង​មុន​បាន​សុំដល់ពួក​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​ឱ្យ​ដាក់កំហិត​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ។

លោក​ប្រធានាធិបតី Petro Poroshenko នៃ​ប្រទេសអ៊ុយក្រែន​បានមានប្រសាសន៍​ថា​ ច្បាប់អាជ្ញាសឹក​នឹង​ជួយ​«ពង្រឹងសមត្ថភាព​ខាងកិច្ចការពារប្រទេស​នៃ​ប្រទេស​អ៊ុយក្រែននៅពេលមាន​កំណើនអំពើ​ឈ្លានពានហើយបើ​តាម​ច្បាប់អន្តរជាតិ​វាជា​សកម្មភាពឈ្លាន​ពាន​គ្មាន​មេត្តា​ដោយ​សហព័ន្ធ​រុស្សី។ លោកប្រធានាធិបតីអ៊ុយក្រែន​រូបនេះ​បាននិយាយ​បន្ថែម​ថាប្រទេស​អ៊ុយក្រែន​ចង់«ធ្វើតាម​កាតព្វកិច្ច​អន្តរជាតិ​ទាំងអស់»។ លោក​បានទាមទារ​ឱ្យ​អាជ្ញាធររុស្សី​ដោះលែង​ពួកនាវិក និង​នាវាអ៊ុយក្រែនទាំង​នេះផង​ដែរ។

ប្រធានាធិបតី​រុស្សី​ Vladimir Putin បានសម្តែង​កង្វល់អំពី​សេចក្តី​សម្រេច​ដាក់​កំហិត​ច្បាប់អាជ្ញាសឹក​នេះ​ហើយលោក​បាននិយាយ​ប្រាប់លោកស្រី​អធិការបតី​អាល្លឺម៉ង់​ Angela Merkel ថា​ លោក​សង្ឃឹម​ថា​ប្រទេស​អាល្លឺម៉ង់​អាច​មាន​ឥទ្ធិពល​លើ​ប្រទេសអ៊ុយក្រែន​ ដើម្បី​បញ្ចៀស​កុំឱ្យមាន «សកម្មភាពមិន​ប្រយ័ត្នប្រយែងណាមួយ»៕ ប្រភព៖ VOA