Marilyn Monroe ដែលជា​តារា​សម្តែង​ស្រី​ចុងក្រោយ​មួយ​ដួង​របស់​អាមេរិក ដែលមាន​ភាពល្បីល្បាញ​ខាង​សិច​ស៊ី ហើយ​រូប​និមិត្តសញ្ញា​របស់​នាង​នៅតែមាន​អ្នកគាំទ្រ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ផងដែរ ។ ប្រទេស​ចិន​ក៏​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​និមិត្តសញ្ញា​ផ្លូវភេទ​នេះ ។​

​ក្រៅពី​ពិព័រណ៍​ដែលមាន​ឈ្មោះថា Monroe នោះ​រូប​ក្រមួន និង​ខាងក្រៅ​រូបចម្លាក់​ដ៏​ធំ​របស់​នាង បានធ្វើ​ឲ្យ​មានការ​ការពេញនិយម​បំផុត ពី​បណ្តា​ពាណិជ្ជករ និង​ង​វិចិត្រករ​ចិន ក្នុងការ​បង្កើតឡើង​ដើម្បី​រំលឹក​ដល់​និមិត្តរូប និង​ធ្វើឱ្យមាន​ការផ្សព្វផ្សាយ​ពី​នាង​ផងដែរ ។​

​យ៉ាងណាមិញ នៅ Chengdu ដែលជា​ទីក្រុង​មួយ​ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន ដែល​ល្បីល្បាញ​សម្រាប់​សត្វ​ខ្លាឃ្មុំ​ផេ​ន​ដា និង​ម្ហូបអាហារ​ហឹរ ឯណេះ​វិញ ក៏បាន​រួមបញ្ចូល​និន្នាការ​ជាមួយនឹង​រូប​បដិមា Monroe ផងដែរ ។ ពួកគេ​បាន​កសាងឡើង​រូបសំណាក​របស់​នាង​ស្ថិត​នៅមុខ​ផ្សារ​ទំនើប ដើម្បី​ទាក់ទាញ​ភ្នែក​និង​ទាក់ទាញ​ភ្ញៀវ ។ រូបសំណាក​របស់​នាង​ដែលមាន​កំពស់​ប្រហែល ៦ ម៉ែត្រ ត្រូវបាន​បង្កើត​ឡើងជា​មួយ​ស្នាមញញឹម និង​មនោសញ្ចេតនា ជាមួយ​សំពត់​ផើយ​ផាត់​តាម​កម្លាំង​ខ្យល់​បោក​បោក បញ្ចេញ​​គល់ភ្លៅដ៏ស្រស់ស្អាត​​គួរ​ឲ្យ​ទាក់ទាញ​បំផុត ៕ ដោយ៖ លឹម ហុង (ប្រភព៖ imaginechina)