​ដើមឈើ​មួយ​ដើម​ដែល​ត្រូវបាន​ប្រទះឃើញ​ជាមួយ​ផ្ទៃ​សំបក​ខាងក្រៅ​ដ៏​ចម្លែក កំពុង​ទទួល​ការចាប់អារម្មណ៍ និង​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ពី​សាធារណជន ស្ថិតនៅក្នុង​ទីក្រុង Wuhan, ខេត្ត Hubei កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ ។​

Dong Likun អ្នកជំនាញ​ផ្នែក​ការពារ​រុក្ខជាតិ​មួយរូប មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ Wuhan Gardens បាន​ទៅ​ពិនិត្យមើល​ដើមឈើ​នេះ ដែល​បាន​លូតលាស់​នៅក្នុង​លក្ខណៈ​ខូច​ទ្រង់ទ្រាយ ហើយ​បាន​និយាយថា បាតុភូត​នេះ ត្រូវបាន​រកឃើញ​ជាទូទៅ នៅលើ​ដើម ឬ មែក​របស់​វា ហើយ​អាច​ត្រូវបាន​បង្កឡើង​ដោយ​ការរង​របួស​, វីរុស ឬ រោគ​ផ្សិត ។

​រឿងនេះ​ត្រូវបាន​ចាត់ទុកជា​ការប្រុងប្រយ័ត្ន​មួយ ដើម្បី​ព្រមាន​មនុស្ស​ទាំងអស់ ជួយ​ការពារ​ដើមឈើ​ផង ៕ ដោយ​៖ លឹម ហុង (​ប្រភព​៖ imaginechina)​