​នេះ​ជា​ខណៈពេល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​ជ្រូកព្រៃ​១​ក្បាល បាន​ព្យាយាម (​ពាក់​) ជាមួយ​រថយន្ត​១​គ្រឿង ស្ថិតនៅក្នុង​ទីក្រុង Sanya ភាគខាងត្បូង​នៃ​ប្រទេស​ចិន កាលពីពេល​កន្លងទៅនេះ ។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​សត្វ​ជ្រូកព្រៃ​១​ក្បាល បាន​រុញ​រថយន្ត​តូច​១​គ្រឿង​ថយក្រោយ ខណៈ​វា​ព្យាយាម «​ពាក់​» ពីលើ​យ៉ាង​ត្រដាបត្រដួស​ឲ្យ​អាណិត​ជំនួស ។​

​ជា​ចុងក្រោយ ជ្រូកព្រៃ​១​ក្បាល​នេះ ត្រូវបាន​មនុស្សម្នា​នៅក្បែរនោះ នាំគ្នា​ដេញចេញ ហើយ​វា​ក៏បានរ​សាត់អណ្តែត​ទៅ​ទី​ឆ្ងាយ​បាត់ទៅ ៕ ដោយ​៖ ចន្ថា (​ប្រភព​៖ uk.news.yahoo.com)​