​​អធិការបតី​អាល្លឺម៉ង់ Angela Merkel នឹង​ខកខាន​នៃ​ការបើក​កិច្ចប្រជុំ​កំពូល G20 នៅ​អា​ហ្ស​ង់​ទីន បន្ទាប់ពី​យន្តហោះ​របស់​លោកស្រី ត្រូវ​បង្ខំ​ធ្វើការ​ចុះចត​ជាបន្ទាន់ នៅ​ទីក្រុង Cologne កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​បញ្ហា​បច្ចេកទេស ។​

Loading...

​អ្នកនាំពាក្យ​របស់លោក​ស្រី​បាន​និយាយថា​៖ «​យើង​នឹងមិន​ដំណើរ​បានទេ​នៅថ្ងៃនេះ​» ។ យោងតាម​ការ​បង្ហោះ​នៅលើ Twitter ដោយ​អ្នកសារព័ត៌មាន​អាល្លឺម៉ង់ នៅលើ​យន្តហោះ Airbus A340 ដែលមាន​ឈ្មោះថា Konrad Adenauer នោះ​លោកស្រី Merkel នឹង​ចាកចេញ​ទៅកាន់​ទីក្រុង​ម៉ា​ឌ្រី​ស កាលពី​ថ្ងៃ​សុក្រ និង​បន្តដំណើរ​នៅលើ​ជើងហោះហើរ​ពាណិជ្ជកម្ម​មួយ ទៅកាន់​ទីក្រុង Buenos Aires ជាមួយ​គណៈប្រតិភូ​មួយ​ក្រុង ។ ប៉ុន្តែ អ្នកស្រី Chancellery មិនបាន​បញ្ជាក់​ពី​របាយការណ៍​ទាំងនេះ​ទេ ។​

​អ្នកសារព័ត៌មាន​ជាន់ខ្ពស់​មួយរូប​នៅ​ទូរទស្សន៍​ជាតិ​សាធារណៈ ZDF បាន​និយាយថា លោកស្រី Merkel នឹង​ចំណាយពេល​ស្នាក់នៅ​មួយ​យប់​នៅ​កាលពី​ព្រហស្បតិ៍ នៅក្នុង​ទីក្រុង Bonn ។​

​ទោះយ៉ាងណា ភ្ញាក់​ងារ​សារព័ត៌មាន DPA បាន​និយាយថា យន្តហោះ​របស់លោក​ស្រី បាន​វិលត្រឡប់​ពី Netherland និង​ចុះចត​នៅ Cologne ដោយសារ​វា​មាន​បញ្ហា​បច្ចេកទេស ដែល​បាន​បង្ក​ការរំខាន​ដល់​ប្រព័ន្ធ​អគ្គិសនី​ជាច្រើន ៕ ដោយ​៖ ចន្ថា (​ប្រភព​៖ news18 )​