​សកម្មភាព​ដ៏​គួរ​ឲ្យ​ខ្លាច ដែល​បងប្អូន​ប្រិយមិត្ត​ខ្មែរ​យើង​ជាច្រើន ធ្លាប់​បានឃើញ​នៅលើ​អ៊ី​ន​ធើរ​ណែ​ត នៅពេលដែល​ជនជាតិ​ចិន​ជាច្រើន បានបង្ហាញ​សកម្មភាព​នៅ​ទីសាធារណៈ​ជាមួយ​កាំបិត​នៅ​នឹង​ដៃ ដេញ​ចាក់​ប្រហារ​គេឯង​យ៉ាង​សាហាវ នៅក្នុង​ប្រទេស​របស់​ពួកគេ ប៉ុន្តែ ពេលនេះ រូប​ដ៏​សាហាវ​នេះ រាលដាល​នៅក្នុង​ប្រទេស​យើង​ហើយ ។​

Loading...

​ជនជាតិ​ចិន​ម្នាក់​ដែល​គេ​សង្ស័យថា​បែក​ថ្នាំ ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​ឡើង​ដង្ហើមចង្រិត​របួសធ្ងន់​តែម្តង បន្ទាប់ពី​បុរស​រូបនេះ​បាន​កាន់​កាំបិត​ដេញ​កាប់​ប្រហារ​លើ​លោកពូ​នគរបាល​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ចំ​ដៃ​ខាងស្តាំ ។​

​ហេតុការណ៍​ដ៏​សាហាវ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ រសៀល​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ជេៗ សុផាន់​ណា​» បង្ហោះ​សរសេ​រៀបរាប់​ឲ្យ​ដឹងថា «​ជនជាតិ​ចិន​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ដាក់​ឡើង​ទ្រោម​ខ្លួន​របួសធ្ងន់ បន្ទាប់ពី​បាន​យក​កាំបិត​កាប់​ប្រហារ​លើ​នគរបាល​ខ្មែរ​យើង​ម្នាក់ បណ្តា​យ​អោយរ​បួស​ចំ​ដៃស្តាំ ហើយ​ត្រូវគេ​សង្ស័យថា​បែក​ថ្នាំ​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅតាម បណ្ដោយ​ផ្លូវ​លេខ​៤៣២ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​» ៕