​តារា​សម្តែង​ស្រី កញ្ញា បេ​នី យ៉ាំង ដែល​ហាក់​ឃ្លាតឆ្ងាយ​ពី​ជីវិត​សិល្បៈ​ក៏ពិតមែន ប៉ុន្តែ បើ​និយាយ​ពី​ប្រជាប្រិយភាព​វិញ គឺ​ហាក់​នៅមាន​សន្ទុះ ព្រោះ​ជា​រៀងរាល់ថ្ងៃ នៅមាន​អ្នកគាំទ្រ​យ៉ាងច្រើន បន្ត​តាមដាន​អំពី​ជីវិត​ឯកជន​របស់​កញ្ញា ជាពិសេស គឺ​សង្គ្រាមពាក្យសម្តី​ហែកហួរ​គ្នា​មិនចេះចប់​មិនចេះហើយ​រវាង​រូបនាង និង​តារា​ដទៃ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

​យ៉ាងណាមិញ ជម្លោះ​ពាក្យសម្តី​យ៉ាង​សាហាវៗ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​វាង​តារា​ស្រី​សិច​ស៊ី កញ្ញា បេ​នី យ៉ាំង និង កញ្ញា លី​ឡា មិនទាន់​ចប់​ល្បី​ផង​ផង ឥឡូវនេះ ឈានចូល​វគ្គ​ថ្មី ជាមួយ​តារា​ស្រី​ម្នាក់ទៀត ស្តាប់​ហើយ​ឡើង​ព្រឺរោម​ក្តៅខ្លួន​ភ្លាមៗ​តែម្តង ។​

​ថ្មីៗ​នេះ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ Ly Sokuntheray ហៅ បេ​នី​យ៉ាំង បាន​ទម្លាយ​ចេញ​វីដេអូ​របស់​តារា​ស្រី​ឈ្មោះថា Lumi សន្ទនា​តាម​ទូរស័ព្ទ ខ​ល​ចរចា​រឿង​លើ​គ្រែ​ជាមួយ​បុរស​បរទេស​ម្នាក់​យ៉ាង​អន្ទះសារ ប៉ុន្តែ ត្រូវបាន​បុរស​នោះ​បដិសេធ​ជាមួយ​លក្ខខណ្ឌ​រឿង​មួយ​ជាមួយ​នាង​… ។

​ចង់​ជ្រាប​ស៊ីជម្រៅ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​