​នារី​វ័យក្មេង​ម្នាក់​ត្រូវបាន​បាញ់សម្លាប់ និង​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ជើងភ្នំ Phu Khao Yai ស្រុក Muang ភាគខាងត្បូង Kanchanaburi ប្រទេស​ថៃ ។​

​ប៉ូលីស​បាន​និយាយថា នៅពេល​មកដល់​កន្លែង​កើតហេតុ​ព្រៃ​ប្ញ​ស្សី នៃ​ជើងភ្នំ​ខាងលើនេះ ពួកគេ​បាន​រកឃើញ​នារី​រងគ្រោះ​ស្ថិតក្នុង​សម្លៀកបំពាក់​ពាក់អាវ​យឺត​ពណ៌​ខ្មៅ​គ្រប​អាវ​ខូវប៊យ​ពណ៌​ពីលើ ស្លៀកខោ​ខូវប៊យ​ពណ៌​ខៀវ និង​ពាក់​ស្រោមជើង​ពណ៌​ខ្មៅ កំពុង​ផ្ងារ​នៅលើ​ដី ជាមួយ​របួស​រង​ការបាញ់ប្រហារ​១​គ្រាប់​ចំ​កណ្តាល​ទ្រូង ។​

​ក្រោយមក សព​នារី​រងគ្រោះ​ត្រូវបាន​ស្គាល់​មាន​ឈ្មោះថា Nada អាយុ ១៩ ឆ្នាំ គឺជា​និស្សិត​ឆ្នាំ​ទី​២ រស់នៅក្នុង Moo 4 Ban Chawat, Nong Phok ។

​នៅ​កន្លែងកើតហេតុ ឃាតករ​បាន​បន្សល់ទុក​កាំភ្លើង​វែង​១​ដើម ។ បច្ចុប្បន្ន សមត្ថកិច្ច​ក៏​កំពុងបើក​ស៊ើបអង្កេត​ពី​ករណីនេះ​ផងដែរ ៕

​ប្រភព​៖ jangkhao