​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ (០៣ ធ្នូ​) ប្រាប់​ពី​តម្លៃ​លក់​ប្រេងឥន្ធនៈ​បាន​ធ្លាក់ចុះ និង​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ បានធ្វើ​ឲ្យ​មហាជន​រីករាយ​ជាខ្លាំង ។​

​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ដែល​បាន​ធ្លាក់ចុះ​បន្ថែមទៀត​នេះ ក្នុងនោះ​តម្លៃ​សាំង​ធម្មតា​ធ្លាក់​មក​ត្រឹម ៣៤៥០ ៛/​លីត្រ និង​តម្លៃ ៣៥០០ ៛/​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត ៕​