នារី​ស្រស់ៗ​ស្អាត​១​គូ បានធ្វើ​ឲ្យ​មនុស្ស​ប្រុសជាច្រើន​លួច​សោកស្តាយ​ជាខ្លាំង នៅពេល​បាន​ដែល​ឃើញ​ពួកគេ​បាន​ក្រាប​សំពះ​ផ្ទឹម សម្លឹង​មើលមុខ​គ្នា​ពោរពេញ​ដោយ​មនោសញ្ចេតនា ក្តី​ស្រលាញ់​យ៉ាងខ្លាំង​បែបនេះ ដោយ​ពុំ​ខ្វល់​​ពីមតិ​ជុំវិញខ្លួន​ពួកគេ​រិះគន់​យ៉ាងណា​នោះទេ ។​

Loading...

​ករណី​ស្រីៗ​យកគ្នា​ធ្វើជា​ប្តី​ប្រពន្ធ យើង​ធ្លាប់តែ​ឃើញ​ម្នាក់​ក្នុងចំណោម​ពួកគេ​ដើរតួ​ធ្វើជា​ប្តី ឬ ប្រពន្ធ ប៉ុន្តែ សម្រាប់​១​គូ​ថ្មីថ្មោង​នេះ​វិញ វា​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មែនទែន ព្រោះតែ​នារី​ទាំងពីរ​ពុំមាន​នរណាម្នាក់​ក្នុងចំណោម​ពួកគេ បង្ហាញ​ឥរិយាបទ​ជា​ច​រិ​ក​ប្រុស និង​ផ្ទុយទៅវិញ គឺ​ពួកនាង​បាន​តុបតែង​ខ្លួន​ជា​កូនក្រមុំ​ដូចៗ​គ្នា​តែម្តង ។​

​ពិតមែន​ហើយ នេះ​គ្រាន់តែ​ជា​ការថត​សម្តែង​រឿង​ប៉ុណ្ណោះ ។ បើតាម​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Da Na ដដែល​បាន​បង្ហោះ​សារៗ ជាថ្មី​បញ្ជាក់​ឲ្យ​ដឹងថា​៖ «​សូម​អរគុណ​ដល់​បង​សារព័ត៌មាន​ដែរ​បាន​ចុសផ្សាយ ប៉ុន្តែ​សូម​ជុំរាប​ដល់​ពុក​ម៉ែ​បងប្អូន​ថា​ពួក​ខ្ញុំ​ថត​រឿង​ទេ សូមកុំ​យល់ច្រឡំ​អី​» ៕​