​ប្រិយមិត្ត​ជាច្រើន ប្រាកដ​ណាស់​បាន​ស្គាល់​យ៉ាងច្បាស់ ពី​តារា​ហ្វេ​ស​ប៊ុ​ក​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ Sitang Buathong ជា​បុរស​កែ​ភេទ ដែល​តែង​បង្ហាញ​សកម្មភាព​ចាក់​ក្បាច់​រាំ​ជាមួយ​ប្រុសៗ​ក្មេងៗ ជាពិសេស​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង ត្រង់​ស្ទៃ​ល៍​គ្រវី​សក់​ដាច់​ក្បាល​ចោល​របស់គាត់ ដែល​ធ្វើ​ឲ្យ​គាត់​ទទួលបាន​ភាពល្បីល្បាញ​ទាំង​នៅក្នុង​ប្រទេស​ថៃ និង​ក្រៅប្រទេស​យ៉ាងខ្លាំង​តែម្តង ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ដោយសារ​មាន​ភាពល្បីល្បាញ​ខ្លាំង​បែបនេះ Sitang Buathong ត្រូវបាន​គេ​អញ្ជើញ​ជា​ភ្ញៀវ​កិ​ត្ត​យស នៅតាម​កម្មវិធី​នានា​នៃ​ស្ថានីយ៍ទូរទស្សន៍​ជាច្រើន​របស់​ថៃ និង​ក៏ដូចជា​នៅតាម​ប្រទេស​នៅក្នុង​អាស៊ី​មួយចំនួន​ផងដែរ ។​

​ជាក់ស្តែង ថ្មីៗ​នេះ តារា​ហ្វេ​ស​ប៊ុ​ក​គ្រវី​សក់​រូបនេះ បានប្រកាស​ឲ្យ​ដឹង​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា គាត់​នឹង​មកកាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខ​នេះហើយ ដើម្បី​ជួប​អ្នកគាំទ្រ​របស់ខ្លួន នៅឯ​ក្លឹប​កម្សាន្ត​មួយ ជាមួយ​លោក Mike Joy ៕