អស្ចារ្យហ្មង! គ្រាន់តែឯកឧត្តម ខៀវ កញ្ញារិទ្ធ បង្ហោះសារមួយដ៏ខ្លីនេះភ្លាម ស្រាប់តែមានអ្នកខ្លាច…គ្រប់ៗគ្នាតែម្តង
ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា កាលពីយប់មិញនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងដល់អ្នកលេងហ្វេសប៊ុកយ៉ាងច្រើន ក៏ចូលខមិនឡើងព្រោងព្រាតតែម្តង ដែលក្នុងនោះរួមអ្នកទាំងស្គាល់ជិតដិត និងក៏ដូចជាមន្ត្រីក្រោមឱវាទជាច្រើនរូបផងដែរ ដើម្បីចូលឆ្លើយតបនឹងសំណួរលេងសើចមួយរបស់លោក ដែលបានដាក់ថា៖ «អ្នកណាខ្លាចប្រពន្ធ លើកដៃ !» ។
យ៉ាងណាមិញ លទ្ធផលនៃសំណួរដ៏ចាក់ដោត និងអប់រំមួយនេះ ឃើញថាបានធ្វើឲ្យបុរសៗភាគច្រើន នាំគ្នាចូលខមិនតាមៗគ្នាក្នុងអត្ថន័យលេងសើច «រណបប្រពន្ធជាខ្លាំង» ដោយពួកគាត់ម្នាក់ៗបានបដិសេធថា «អត់ហ៊ានលើកដៃតាមទេ ព្រោះខ្លាចប្រពន្ធណាស់» ៕