​ស្រី​ស្អាត​ម្នា​ក់បាន​ចែករំលែក​ករណី​របស់​ខ្លួន នៅពេលដែល​ត្រូវបាន​ប៉ូលីស​ចរាចរ​ចាប់​ផាកពិន័យ ព្រោះ​ជិះ​ម៉ូតូ​អត់​ពាក់​មូ​ក​សុវត្ថិភាព តែអត់លុយមាន​តែ​ប៉ុន្មាន​រៀល​ក្នុង​ហោប៉ៅ ហើយ​ចុងក្រោយ​ប៉ូលីស​ទាល់​តំរិះ​ក៏​ជួយ​ចេញ​លុយ​ថ្លៃ​ផាកពិន័យ​ជំនួស បានធ្វើ​ឲ្យ​មិត្តៗ​ភក្តិ​របស់​នាង ក៏​ដូ​ជា​ហ្វេ​ន​ដទៃ ផ្ទុះ​ការភ្ញាក់ផ្អើល​អស់សំណើច​ជាខ្លាំង​តែម្តង ។​

Loading...

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kot បាន​បាន​សរសេរ​រៀប​ករណី​ដ៏​គួរ​ឲ្យ​អស់សំណើច​នេះ​យ៉ាង​ដូច្នេះ​ថា​៖

​ណា​គេ​ថា​ពូ​ប៉ូលីស​ចិត្តអាក្រក់​?? ថ្ងៃនេះ​ជិះ​ទៅ​ទិញ​អី​ញាំ​អត់​ពាក់មួក ពូ​ប៉ូលីស​ចាប់​ដឹក​ពី​សុ​វណ្ណា​ដល់​ខ័​ណ្ឌ​ចំការមន សំខាន់​ផាក​អស់​15000៛​តែ​ក្នុង​ខ្លួន​សល់​តែ​5000៛​ទេ ក៏​ប្រាប់​គាត់​ថា​ពូ​អើយ​ញុំ​អត់​បាន​យកលុយ​មក​ទេ​ទិញ​អី​ញាំ​មិញ​អស់ហើយ​សល់​តា​បុ​ិ​ន​ហ្នឹង​😅😅 គាត់​ក៏​ថា​ក្មួយ​ឯង​រកមើលៗ​ក្រែង​សល់​ខ្លះទៀត​, មើល​អស់ហើយ​ពូ​ញុំ​លូក​ឡើង​ចង់​រហែក​ហោប៉ៅ​ខោ​ហើយ អត់​មាន​ផង​😥 គាត់​គិត​មួយសន្ទុះ ក៏​ដក​លុយ​មក​10000៛​រួច​ថា​នេះ​ក្មួយ​យកទៅ​បង់​អោយគេ​សិន​ទៅហើយ​យក​បង្កាន់ដៃ​យក​ម៉ូតូ​ជិះ​ទៅផ្ទះ​វិញ​ស្រួលបួល​លើក​ក្រោយ​ពាក់មួក​ផង​!! ហើយ​ឡើង​ចឹ​ង​🙄 ពូ​ប៉ូលីស​ហ៎​ផាក​អូន​ហើយ​ជួយ​បង់លុយ​អោយ​អូន​ទៀត ហើយ​ឡើង​ចិត្តល្អ love​ម៉​ង​ហា៎​☺️ វា​មិន​ច្រើន​ទេ​តែ​វា​ជា​ទឹកចិត្ត អរគុណ​ពូ​ប៉ូលីស​ធំៗ 😊😊🙏🏻🙏🏻​