​ការ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​គេ ព្រោះតែ​ដើម្បី​រកលុយ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ឬ ប្រពន្ធ​កូន​ជាទី​ស្រលាញ់ គឺជា​ការ​ឃ្លាត​គ្នា​ដ៏​ខ្លោចផ្សា​ផ្លូវចិត្ត​មួយ ។ យ៉ាងណាមិញ ក្រៅពី​ការបារម្ភ​ពី​សុខភាព ក៏ដូចជា​សុវត្ថិភាព នោះ​ការ​ឃ្លាត​ចាក​ឆ្ងាយ​ពីគ្នា​នេះ​ផងដែរ ក៏បាន​ធ្វើ​ឲ្យ​មិនថាតែ​អ្នក​ត្រូវ​ចាកចោល ឬ អ្នក​នៅឯ​ស្រុកកំណើត​រង់ចាំ​ផ្លូវ​ទេ គឺ​រវាង​ពួកគេ​ទាំងពីរ​តែងតែ​មានការ​គិត​សង្ស័យ​លើ​គ្នា​ផងដែរ អំពី​រឿង​លួច​ផិតក្បត់ ។​

Loading...

​ជាការ​ពិតណាស់ រឿង​សង្ស័យ​នេះ ស្រាប់តែ​បានកើត​ឡើងមក​លើ​បុរស​ម្នាក់ ដែលជា​ពលករ​ចំណាកស្រុក​នៅ​កូរ៉េ​គួរ​ឲ្យ​អាណិត​ជាខ្លាំង ព្រោះតែ​ប្រពន្ធ​ចិត្ត​មិន​ស្មោះ​របស់គាត់​បាន​ផិតក្បត់​មាន​ប្រុស​ថ្មី ដោយ​គ្មាន​គិត​អាណិតអាសូរ​ដល់​កម្លាំង​ខិតខំ​ប្រឹង​ទាំងយប់​ទាំង​ថ្ងៃ​ធ្វើការ​ខ្ញុំគេ​សូម្បី​បន្តិច​សោះឡើយ ។​

​យោងតាម Admin នៃ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ A Tev Zin Copy បាន​បង្ហោះ​ករណីនេះ​ជាមួយ​សំណេរ​ដ៏​ឈឺចាប់​ថា​៖ «Shares 1 all friends សុំ​ម្នា​ក់មួយ​មាត់​មក​តើ​គិត​មិច​វិញ បើសិនជា​រឿង​នឹង​ធ្លា​ក់លើ​ប្រុសៗ​ដ៏​ទៅទៀត ខ្លួន​មាន​ប្តី​មានកូន​ហើយ​បែរជា​លួច​មាន​ប្រុស​សា​ហាយ​ស្មន់​ជាមួយគ្នា យក​ប្រុស​មក​ដេក​ដល់ផ្ទះ​ជួល​ហើយ​ថត​យកមក​អោយមើល​ទៀត បើ​អ្នក​បានជា​ចឹ​ង​ហើយ​ញុ​ម​អត់​ចង់បាន​អី​ច្រើន​ទេ ញុ​ម​នឹង​ប្តឹង​យក​កូនប្រុស​ញុ​ម​មកវិញ ព្រោះ​អ្នក​បានធ្វើ​វា​រួចហើយ ចឹ​ង​ហើយ​ចប់​ត្រឹមនឹង​ទៅ ជួយ​share ម្នាក់​មួយ​ផង​» ៕​