​បងស្រី​ម្នាក់​ឈ្មោះ បង​ប៉ោង ធ្វើការ​នៅ​ហាង​ធ្វើ​ក្រចក​មួយកន្លែង នៅក្នុង​ផ្សារណាត់ ក្រុង​បាត់ដំបង បាន​យំ​ឡើង​ខ្សោះ​ខ្លួន​ហើយ បន្ទាប់ពី​គាត់​បាន​បាត់​កូនប្រុស​អាយុ ៣ ឆ្នាំ ម្នាក់ តាំងពី​ក្បាល​ព្រលប់​យប់មិញ (៤ ធ្នូ​) ហើយ​មកទល់ពេលនេះ នៅ​ពុំទាន់​រកឃើញ​កូន​ទៀត ។ ហេតុនេះ គាត់​មានតែ​ម្រាមដៃ​១០ លើក​សំពះ​សូម​បងប្អូន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជួយ​ស៊ែរ​ករណី​បាត់​កូន​របស់គាត់​ផង ហើយ​ប្រសិនជា​បងប្អូន​ណា​បាន​ប្រទះឃើញ​កូន​គាត់​ដូច​បាន​បង្ហោះ​នៅក្នុង​រូបភាព​នេះ សូមមេត្តា​ផ្តល់ដំណឹង​ដល់​គាត់​យកតែ​បុណ្យ​ផង​ចុះ ។​

Loading...

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Troeung Roth បាន​បង្ហោះ​ករណី​បាត់​ក្មេងប្រុស​ម្នាក់នេះ និង​សរសេរ​រៀបរាប់ថា​៖ «​អាណិត​គាត់​ខ្លាំងណាស់​! តាំងពី​ក្បាល​ព្រលប់​មកដល់​ម៉ោង​5​ភ្លឺ ស្វែងរក​កូនប្រុស​អាយុ​3​ឆ្នាំ​ស្លៀកខោ​ខៅ​ប៊ូ​យ​ដែល​បាន​បាត់​នៅ​ព្រឹក​ថ្ងៃទី​4/12/2018 នៅ​ផ្សារណាត់​ក្រុង​បាត់ដំបង​ម្សិលមិញ​នេះ បើ​បង​ប្អូ​ណា​ប្រទះឃើញ​សូមមេត្តា​ទាក់ទង​តាម​ទូរស័ព្ទ​៖ 012895957 និង 0967777284 សមត្ថកិច្ច​ជួយ​គាត់​ផង និង​សូមជួយ​ស៊ែរ​ផង សូម​អរគុណ​! សូមបញ្ជាក់ថា​គាត់​រស់នៅ​ក្នុងភូមិ សួ​អី ឃុំ ពាម​ឯក ស្រុក ឯក​ភ្នំ ខេត្តបាត់ដំបង​។​»

​យ៉ាងណាមិញ ភ្ជាប់​ជាមួយ​ករណី​ដែល​ស្ត្រី​ខាងលើនេះ កំពុងតែ​មានទុក្ខ​ប៉ុន​ភ្នំ​យ៉ាង​នេះហើយ ស្រាប់តែ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បែរជា​ចូល​ខ​មិន​និយាយ​ប្រើពាក្យ​សម្តី​ដ៏​ថោកទាប​ថា​៖ «​តើ​វារ​វល់​ធ្វើ​អ្វឹ ? បានជា​ទៅជា​យ៉ាង​ដូ​ច្នេៈ ? វារ​វល់​ធើ​… មិន​ចង់​បង្ហើយ​… វា​ធ្ងន់ …» ទៅវិញ ។ ដែល​សម្តី​គ្មាន​ខួរ​គិត និង​ពុំបាន​ជួយ​លើកទឹកចិត្ត​នេះ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ផ្ទុះ​កំហឹង​ដាក់​យ៉ាងខ្លាំង​តែម្តង ៕​