​បងស្រី​ម្នាក់​ឈ្មោះ បង​ប៉ោង ធ្វើការ​នៅ​ហាង​ធ្វើ​ក្រចក​មួយកន្លែង នៅក្នុង​ផ្សារណាត់ ក្រុង​បាត់ដំបង ក្រោយពី​បាន​លើកដៃ​សំពះ ស្នើសុំ​បងប្អូន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជួយ​ស៊ែរ ក្រែង​បាន​ដល់​បងប្អូន​ណា​ដែល​បាន​ប្រទះឃើញ​កូនប្រុស​អាយុ ៣ ឆ្នាំ​ម្នាក់​របស់គាត់ ដែល​បាន​បាត់​តាំងពី​ក្បាល​ព្រលប់​យប់មិញ រហូតដល់​ម៉ោង ៥ ភ្លឺ​ថ្ងៃទី​៥ ធ្នូ ជួយផ្តល់​ដំណឹង​ទុក​ធ្វើជា​បុណ្យ ឥឡូវនេះ គាត់​បាន​រកឃើញ​កូន​ហើយ ប៉ុន្តែ ជាការ​រកឃើញ​ដ៏​មហា​សែន​ស្លុតចិត្ត​ស្ទើរ​ខ្លួន​តាម​កូន​តែម្តង ព្រោះតែ​កូនប្រុស​ជាទី​ស្រលាញ់​បាន​លង់​ក្នុង​ទឹកស្ទឹង​សង្កែ​ស្លាប់​បាត់ទៅហើយ ។​

Loading...

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Troeung Roth ដដែល​បាន​បង្ហោះ​ដោយ​ដក​សម្រង់​ប្រភព​រូបភាព​ពី​គណនី​ហ្វេ​ស​ប៊ុ​កប​ស្រី​ម្នាក់​ឈ្មោះ Bun Choup ដែល​បាន​សរសេរ​បញ្ជាក់ថា​៖ «​ក្មេង​បាន​រកឃើញ​ហើយ គេ​ស្លាប់បាត់​ហើយ លង់ទឹក​ស្ទឹង​សង្កែ បាត់តំបង​» ៕