​នេះ​ជា​ទិដ្ឋភាព​មួយ​ធ្វើ​ឲ្យ​សែន​រំជួលចិត្ត​ខ្លាំងណាស់ ខណៈ​ឃើញ​កុមារី​ម្នាក់​កំពុង​រៀន​បណ្តើរ និង​ឆ្លៀត​មើល​ប្អូន​តូច​បណ្តើរ នៅក្នុង​ថ្នាក់រៀន​របស់​នាង​ដែល​មើលទៅ​ពិតជា​មានការ​លំបាក​ជាខ្លាំង​ហើយ ។ នាង​បាន​នាំយក​ប្អូន​តូច​របស់​នាង​មក​សាលារៀន​ជាមួយ​បែប ព្រោះតែ​ឪពុកម្តាយ​របស់​នាង​ត្រូវ​ទៅ​ស៊ីឈ្នួល​គេ​នៅ​ឆ្ងាយ ហើយ​ពុំមាន​បងប្អូន​បង្កើត​ណា​ក្រៅតែពី​រូបនាង​ជា​អ្នក​មើលថែ​នោះទេ ហេតុនេះ ដើម្បី​ការសិក្សា នាង​ត្រូវ​ពុះពារ​ការលំបាក​យ៉ាង​មួយ​នេះ ដោយ​មិន​ខ្លាច​នឿយហត់​នោះឡើយ ។​

Loading...

​យោងតាម​អ្នកគ្រូ​របស់​នាង​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Povthavy Ung បាន​បង្ហោះ​រូបភាព ៤ សន្លឹក និង​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​រំជួលចិត្ត​ណាស់​ពេល​ស្តាប់ឮ​សម្តី​សិស្ស​និយាយ ” អ្នកគ្រូ​! សុំទោស​ខ្ញុំ​សុំ​យក​ប្អូ​ូ​ន​មក​រៀន​ជាមួយ​ដែរ​គ្មាន​អ្នកមើល​វា​ទេ ម៉ែ​ខ្ញុំ​ទៅ​សុ​ី​ឈ្នួល​គេ​នៅ​ឆ្ងាយ ពុក​ខ្ញុំ​វិញ​ទៅធ្វើ​ការ​ពេលយប់​។ ម៉ោង ៨​ៈ​៣០​គាត់​មក​យក​ប្អូន​ពី​ខ្ញុំ​វិញ​ហើយ ប្អូនប្រុស​ខ្ញុំ​អាយុ​៥​ខែ​។​»​