​ចោរ​ស្ទាវ​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ និង​អាជីវករ​លក់ដូរ តាម​សំយាបផ្ទះ សហការ​យ៉ាង​ស្រុះគ្នា ស្ទាក់ចាប់​មិន​ឲ្យ​ជិះ​ម៉ូតូ​រត់​រួច និង​លេង​១​ដៃ​១​ជើង​ម្នាក់​ឡើង​ទ្រោម​ខ្លួន​តែម្តង តែ​សំណាង​ហើយ ដែល​សមត្ថកិច្ច​មក​អន្តរាគមន៍​ទាន់ កុំ​អី​ច្បាស់​ជា​ដង្ហើមចង្រិត​ហើយ ។​ ហេតុការណ៍នេះ​បានកើតឡើងនៅវេលាម៉ោងជិត ៦ ព្រឹក ថ្ងៃទី៥ ធ្នូ ព្រឹកមិញនេះ ស្ថិតនៅ​​ចំណុច​មុខវត្តពោធិ៍មង្គល ភូមិផ្សារលិច​ សង្កាត់ព្រែក​ព្នៅ​ ខណ្ឌព្រែក​​ព្ ។

Loading...

​យោងតាម​វីដេអូ​នៃ​កាមេរ៉ា​ឃ្លាំមើល បានបង្ហាញ​ឲ្យ​ឃើញ​ចោរ​ស្ទាវ​២​នាក់ បាន​ជិះ​ម៉ូតូ​បត់​ឆ្វេង​ចូលក្នុង​តំបន់​លក់ដូរ បន្ទាប់ពី​ពួកវា​បាន​ឆក់​ទូរស័ព្ទដៃ​របស់​ស្ត្រី​ម្នាក់ ។ ប៉ុន្តែ នៅពេល​ពួកវា​ឃើញ​ស្ថានភាព​ផ្លូវ​ទៅមុខ​ពុំរួច ពួកវា​ក៏​បក​ម៉ូតូ​មក​ក្រោយ ក៏​ត្រូវបាន​អ្នកដំណើរ និង​អាជីវករ សហការគ្នា​ធាក់​ម៉ូតូ​ពួកវា​ដួល និង​ចាប់​ក្របួច​បាន​ទាំងពីរ​មិន​ឲ្យ​រត់​រួច​ឡើយ ។​

​យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ សន រស្មី ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិធំ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ និង​ទី​២-​ឈ្មោះ សឿន វុទ្ធី ភេទ​ប្រុស អាយុ ២០ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ៕​