​ករណី​ទឹក​សណ្តែក​កំប៉ុង Green Mate ១​កំប៉ុង ដែល​ត្រូវ​បានគាស់ និង​បញ្ចេញ​លទ្ធផល​ឲ្យ​ឃើញ «​បែក​ពពុះ​ស្គុ​រ​» ពុំ​អាច​ពិ​សារបាន ហើយ​ត្រូវបាន​លោកពូ​ម្នា​ក់ថត​វីដេអូ​បង្ហោះ​ចែករំលែក​ឲ្យ​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បានឃើញ បាន​បង្ក​ជា​ភាពចម្រូងចម្រាស់​ជជែក​វែកញែក​យ៉ាង​ផុសផុល​តែម្តង ។​

Loading...

​ជំ​ហ៊ាន​ដំបូង មនុស្ស​ជាច្រើន​បាន​គិតថា ទឹក​សណ្តែក​នេះ​អាច​ហួស​ដេ​ឡេ (Expired) និង​ខ្លះ​ទៀតថា ប្រហែល​មកពី​ការ​រក្សាទុក​ពុំបាន​ត្រឹមត្រូវ (​ត្រូវ​កម្តៅថ្ងៃ​) ព្រោះថា ផលិតផល​ទឹក​សណ្ដែក​ឲ្យ​តែ​ត្រូវ​កំដៅ​វា​នឹង​កក​ជា​កំហាប់​អញ្ចឹង​ហើយ ។ នេះ​បើ​យោង​ការលើកឡើង ពី​បងប្អូន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចូល​ខ​មិន​អីចឹង ។​

​ប៉ុន្តែ បើតាម​ម្ចាស់​វីដេអូ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា «​យ៉ា​ត ច​ន្នី​» ដែល​បាន​ជួប​រឿងនេះ​ផ្ទាល់ បាន​ឆ្លើយតប​ទៅនឹង​ខ​មិន​បងប្អូន​មួយចំនួន​ថា​៖ «​ខ្ញុំ​មិនបាន​ឆ្កួត​ទេ ព្រោះ​អី​ទឹក​សណ្ដែក​ហ្នឹង​ខ្ញុំ​ទើបតែ​ទិញ​ឡើងផ្ទះ​ប្អូន​ខ្ញុំ​ខ្ញុំ​មិនបាន​ទិញ​ទុក​យូរ​រាប់​ខែ​រាប់​ឆ្នាំ​ទេ​ហើយ​ខ្ញុំ​ទើបតែ​ផ្លាស់​សេ​មិនទាន់បាន 2 ម៉ោង​ផង​» ។ ហើយ​ទាក់ទង​រឿង​ហួស​ឡេ ឬ ផុត​កាល​បរិ​ច្ឆា​ទ​កំណត់ គាត់​ក៏បាន​បញ្ជាក់ថា «​ខ្ញុំ​មើល​ហើយ​មិនទាន់​ផុតកំណត់​ទេ​អូន​» ។​

​យ៉ាងណាមិញ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ក៏បាន​ចូលរួម​ខ​មិន​លើកឡើងថា «​ជា​ផលិតផល​របស់​ថៃ វា​មាន​បញ្ហា​បែបនេះ​អាចមកពី​ការ​វេច​ខ្ចប់​ទុកដាក់​ធ្វេសប្រហែស​ទើប​ខូច មិនមែន​បានន័យថា​គេ​លាយ​សារធាតុ​មិនល្អ​នោះទេ មួយវិញទៀត​ខ្ញុំ​ជឿថា​គេ​មិន​លក់​ឆ្នាំងបាយ​ខ្លួនឯង​នោះទេ​» ។

គួរបញ្ជាក់ថា នេះពុំមានជាករណី​លើក​ទី១​ទេ ភេសជ្ជៈ​ដទៃៗ​ទៀត ក៏មាន​កើត​មាន​បញ្ហា​ដូច​នេះ​ផង​ដែរ ៕