​បុរស​ជា​ប្តី​អាយុ ២១ ឆ្នាំ ម្នាក់ ត្រូវបាន​ចាប់ខ្លួន និង​បង្គាប់​ឲ្យ​ធ្វើ​ត្រាប់​ពី​សកម្មភាព នៃ​អំពើ​ឃាតកម្ម​សម្លាប់​ប្រពន្ធ​របស់ខ្លួន​អាយុ ៣០ ឆ្នាំ យ៉ាង​សាហាវព្រៃផ្សៃ ព្រោះតែ​ចង់​រៀបការ​ជាមួយ​ស្រី​ផ្សេង​ម្នាក់ទៀត ។ ដែល​ហេតុការណ៍​នៃ​ការធ្វើសកម្មភាព​ឡើងវិញ​នេះ ត្រូវ​បានរៀបចំ​ធ្វើឡើង ក្រោម​ការដឹកនាំ​របស់​ក្រុមប្រឹក្សាភិបាល​ប៉ូលីស​ព្រហ្មទណ្ឌ​នៃ Sukabumi ចា​វ៉ា​ខាងលិច ប្រទេស​ឥណ្ឌូណេស៊ី ។​

Loading...

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រហែល ៣ រសៀល​ថ្ងៃ​ពុធ ពលរដ្ឋ​នៅ​ជុំវិញ​មាត់ទន្លេ Krang Mumus ប្រទេស​ឥណ្ឌូនេស៊ី បាន​រន្ធត់ចិត្ត​យ៉ាងខ្លាំង នៅពេល​ពួកគេ​ប្រទះឃើញ​សាកសព​ស្ត្រី​ម្នាក់ កំពុង​អណ្តែត​នៅលើ​ទឹកទន្លេ ដែល​ស្ថិតក្នុង​ស្ថានភាព​ត្រូវបាន​ច្រក​ក្នុងកា​រ៉ុង​មួយ ។​

​សាក្សី​ម្នាក់​ឈ្មោះ Arifin អាយុ ៤៧ ឆ្នាំ បាន​និយាយថា ខណៈ​នាង​កំពុង​ដើរទៅ​ជុះនោម ស្ថិតនៅ​ពីក្រោយ​វិហារ​អ៊ីស្លាម Nurul Basirah នាង​បាន​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ប្រទះឃើញ​កា​រ៉ុង​ស​មួយ​កំពុង​អណ្តែត​នៅលើ​ទឹក ដែល​ក្រោយមក​ត្រូវបាន​ដឹងថា នៅក្នុង​នោះ​គឺ​សាកសព​ស្ត្រី​ម្នាក់ ។ ភ្លាមៗ​នោះ នាង​ក៏បាន​រាយការណ៍​ករណីនេះ​ទៅ​អាជ្ញាធរ​ក្នុង​តំបន់ ឲ្យ​ចុះមក​ពិនិត្យមើល ។​

​យោងតាម​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច ឃាតករ​ដែល​សម្លាប់​ស្ត្រី​រងគ្រោះ​មានឈ្មោះ Herman អាយុ ៣០ ឆ្នាំ គឺជា​ស្នាដៃ​ប្តី​របស់​នាង​មានឈ្មោះ Annisa អាយុ ២១ ឆ្នាំ ។

Annisa បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា រូបគេ​បានសម្រេច​ចិត្ត​រឹត​ក​សម្លាប់​ប្រពន្ធ​យ៉ាង​សាហាវ​បែបនេះ ព្រោះតែ​ខ្លួន​មាន​ផែនការ​រៀបការ​ប្រពន្ធ​ទី​២ ៕​