​តារា​សម្តែង​ស្រី សុខ សោ​វ​ត្តី បើ​ទោះ​មាន​វ័យ​ឈានចូល​ជិត ៣០ ឆ្នាំ និង​មាន​កូនស្រី​ម្នាក់ ជា​ចំណងដៃ​នៃ​ចំណង​ស្នេហ៍​ប្តី​ប្រពន្ធ​រៀបការ​ស្របច្បាប់​បែកបាក់​គ្នា​ក៏ដោយ ក៏​ប្រជាប្រិយភាព​របស់​នាង អាច​និយាយបានថា នៅតែ​ទទួលបាន​ការគាំទ្រ ពី​សំណាក់​មហាជន​ដដែល ព្រោះថា រូប​សម្រស់​របស់​នាង មើលទៅ​កាន់តែ​ស្រស់ស្អាត​ជាង​មុន​ទៅទៀត មិន​ចាញ់​ក្រមុំៗ​ប៉ុន្មាន​ឡើយ ។​

Loading...

​ក្រោយ​បែកបាក់​ចំណងអាពាហ៍ពិពាហ៍​អស់​រយៈពេល​ជាច្រើន​ឆ្នាំ មេម៉ាយ​ក្តៅ​ស្រួយ​ល្បី​មាន​ស្នេហា​ជាមួយ​អ្នក​កំលោះ​រូប​សង្ហារ​តារាបាល់ទាត់ លី វ៉ា​ហេ​ទ អ្នកនាង សុខ សុ​ម៉ា​វ​ត្តី ត្រូវបាន​គេ​មើលឃើញថា កំពុង​ក្រសោប​បាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង នៅលើ​ទីផ្សារ​សិល្បៈ ខណៈ​អ្នកនាង​តែង​ទទួលបាន​តំណែង​ជា​តួឯក​ជានិច្ច ។​

​ជាក់ស្តែង កាលពី​យប់​ថ្ងៃទី​០៥ ធ្នូ តារា​ស្រី​កំពុង​ត្រូវប៉ាន់​នៅលើ​ទីផ្សារ​សិល្បៈ​មួយដួងនេះ បាន​បង្ហោះ​រូបភាព​មួយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បង្ហាញ​អ្នកនាង​កំពុង​គេង​នៅលើ​រថយន្ត​ដើម្បី​ត្រៀម​ថត​រឿង​មួយ និង​បង្ហាញ​គោលជំហរ​យ៉ាង​មុតមាំ​នឹង​ថត​ទល់​ភ្លឺ តាមរយៈ​សំណេរ​យ៉ាង​ដូច្នេះ​ថា​៖ «​តិច​ច្រ​លំ​ក្នុង​បន្ទប់​គេង​អី​ទៅ ក្នុង​ឡាន​ទេ​ចា៎ 😂😌 ត្រៀមប្រយុទ្ធ យប់​នេះ​ដឹង​តែ​ថត​ទល់​ភ្លឺ​ហើយ ស្អែក​ត្រូវ​ថត​ពី​ព្រលឹម​ទៀត … my beautiful busy life ( ហើយ​ឡើង​លួង​ចិត្ត​ខ្លួនឯង​សុទ្ធតែ beautiful busy life រក​គ្មាន )🤕😌😒😒😒» ៕