​ឥណ្ឌូណេស៊ី៖ អ្នកនេសាទ​ម្នាក់​បានចេញ​ទៅរក​អន្ទង់ ប៉ុន្តែ នៅពេលនោះ គាត់​ស្រាប់តែ​បាន​ដើរ​ជាន់​លើ​អ្វីមួយ​ដែល​គាត់​បានគិត​ថា​ជា​គល់ឈើ ។ ទោះយ៉ាងណា របស់​នោះ​មាន​ចលនា ហើយ​ចុងក្រោយ គាត់​បានដឹង​ច្បាស់​ថា វា​គឺជា​ពស់ថ្លាន់​ដ៏​ធំ​១​ក្បាល ។​

Loading...

​អ្វី​កើតឡើង​បន្ទាប់មក គឺ​ការប្រឈមមុខ​ដាក់គ្នារ​វាង​អ្នកនេសាទ​រូបនោះ និង​សត្វ​ល្មូ​ន​ដ៏​មាន​កម្លាំង​ខ្លាំងក្លា​ប្រវែង​ជាង ៨ ម៉ែត្រ នៅក្នុង​ដី​ភក់ ខណៈ​វា​ព្យាយាម​គេចចេញ​ពី​ការចាប់ ។​

​ពស់​ដ៏​ធំ​នេះ បន្ទាប់មក បាន​ខំប្រឹង​រើ​បម្រាស់​ដើម្បី​រស់រានមានជីវិត តាមរយៈ​ការប្រយុទ្ធ​តតាំង​រុំ​រិត​ជុំវិញ​កជើង​រប​ស់បុរ​ស​នោះ​យ៉ាងខ្លាំង ។​

​បុរស ៦ នាក់ បាន​ចំណាយពេល​ជាច្រើន​នាទី ដើម្បី​ព្យាយាម​ជំនះ​ពស់ថ្លាន់​ទម្ងន់ ១០០ គ​.​ក្រ ដោយ​ព្យាយាម​ច្របាច់​មាត់​របស់​វា​ឲ្យ​ឈប់​ខាំ ។​

​ពស់ថ្លាន់​នេះ​បន្ទាប់មក ត្រូវបាន​យកទៅដាក់​ក្នុង​ទ្រុង​ធំ​មួយ នៅក្នុង​ភូមិ​មួយ​ស្ថិតក្នុង​តំបន់ Padang Pariaman ទីកន្លែង​វា​ត្រូវបាន​រក្សាទុក​ជាច្រើន​ថ្ងៃ ដើម្បី​រង់ចាំ​មន្ត្រី​សត្វព្រៃ​ដឹកយក​វា​ទៅ​ព្រលែង​នៅ​កន្លែង​ធម្មជាតិ​របស់​វា​វិញ ៕​