​ដើម​ប្ញ​ស្សី​ក្រៅពី​ផ្តល់​ទំពាំង​សម្រាប់​ជា​ធ្វើ​ម្ហូបអាហារ​នៅក្នុង​លក្ខណៈ​គ្រួសារ និង​ជួយ​ទប់ស្កាត់​ការហូរ​ច្រោះ​ដី ជួយ​បង្កើន​ភាព​បៃតង​នៃ​ព្រៃឈើ និង​ដើម្បី​ជួយ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ នោះ​វា​ក៏បានផ្តល់​អត្ថប្រយោជន៍​ច្រើនណាស់​ដូចជា ដើម​យក​ធ្វើ​សំណង់ផ្ទះ គ្រែ តុ កៅអី កញ្ជើ កញ្ច្រែង ចង្អេរ ឈ្នាង អង្រុត គ្រឿងសង្ហារិម វត្ថុ​អនុស្សាវរីយ៍ និង​ឧបករណ៍​នេសាទ​ជាច្រើន​ទៀត​ដូចជា ទ្រូ លប លាន់​… ជាដើម និង​សូម្បី​អាចយ​កវា​ទៅធ្វើជា​ឧបករណ៍​សំរាប់​ភ្លេងបុរាណ​ផ្សេងៗ​ផងដែរ ។​

Loading...

​យ៉ាងណាមិញ ព័ត៌មាន​ប្រកា​សទិញ​មួយនៅលើហ្វេសប៊ុក បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ដឹងថា​ប្ញ​ស្សី​មាន​រូបរាង​ជា​លក្ខណៈ​ដុះ​ស្នែង​ដ៏​កម្រ​បែបនេះ គឺ​វា​មាន​តំលៃ​ថ្លៃ​ខ្លាំងណាស់​ដែល​ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ​តែម្តង ។

​ជាក់ស្តែង គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «​ជ្រើសរើស ពលករ​ទៅ​ក្រៅប្រទេស បានប្រកាស​រក​ទិញ​ប្ញ​ស្សី​ប្រភេទ​នេះ​ថា​៖ «​ខ្នែង​ឫស្សី​ដែលមាន​រូ​ម​ដូចនេះ​ខ្ញុំបាទ​ហ៊ាន​ទ​ទួ​ុ​ល​ទិញ​មួ​ុ​យក​ង់​200$​ទៅ​ទិញ​ដល់ផ្ទះ​បងប្អូន​សូម​ទាក់ទង​តាម​ឆាត​មក​ក្រុមការងារ​នឹង​ចុះទៅ​ដល់ផ្ទះ​» ។

ទោះយ៉ាងណា មនុស្ស​ជាច្រើន ពុំជឿលើការប្រកាសទិញនេះទេ ព្រោះថាបើចង់ទិញពិតប្រាកដ សូមដាក់លេខទូរស័ព្ទមក ។ តែផ្ទុួយទៅវិញ ពួកគេចោទប្រកាន់ថា ជាការចង់បានចាប់អារម្មណ៍​ Like & follow ប៉ុណ្ណោះ ។ ព្រោះថា ​ប្ញស្សី​​ប្រភេទៗនេះ មិនខ្វះ​ទេ ៕