Ifugaos ដែលជា​ក្រុម​ជនជាតិដើម​ភាគតិច ដែល​រស់នៅ​ភាគ​អាគ្នេយ៍​នៃ​តំបន់ Cordillera នៅក្នុង​ប្រទេស​ហ្វីលីពីន ត្រូវបាន​គេ​ស្គាល់​យ៉ាង​ច្រើន តាមរយៈ​ភាព​ប៉ិនប្រសប់ និង​ជំនាញ​ឆ្លាក់​ឈើ​ពិសេសៗ​របស់​ពួកគេ ។​

​ជាមួយ​ការ​ការប្រើ​សិប្បកម្ម និង​ការច្នៃប្រឌិត​របស់​ពួកគេ បុរសៗ​កុលសម្ព័ន្ធ​ទាំងនេះ អាចបង្កើត​កង់​ឈើ​មួយគ្រឿង​ដ៏​ស្រស់ស្អាត ដោយ​គ្រាន់តែ​យក​ឈើ និង​សំបក​កង់​ចាស់​មួយចំនួន មក​ច្នៃ​បញ្ចូល​គ្នា​ប៉ុណ្ណោះ ។​

​កង់​ឈើ​នេះ ត្រូវបាន​បង្កើតឡើង​ចេញ​ជា​រូង​រាង​ផ្សេងៗ​គ្នា ជាមួយ​គំនិត​សិ​ល្បះ​ដ៏​ចំណានៗ​របស់​ពួកគេ ឆ្លាក់​រូប​សត្វ​ចម្លែកៗ និង​សូម្បី​មុខ​មនុស្ស ។​

​ថ្មីៗ​នេះ សមាជិក​កុលសម្ព័ន្ធ Cordilleran ដែល​រស់នៅ​ប្រកបដោយ​សុខសន្តិភាព​នេះ បានបង្ហាញ​ស្នាដៃ​របស់​ពួកគេ​ដល់​ពិភពលោក​បានឃើញ តាមរយៈ​ការ​ប្រ​ណាំ​ដ៏​ពិ​សេសមួយ នៅក្នុង​អំឡុង​នៃ​ពិធីបុណ្យ Ifugao’s Imbayah ដែល​ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​ជាការ​ដឹងគុណ​សម្រាប់​ការប្រមូល​ផល​ដ៏​សម្បូរបែប​នៅក្នុង Banaue ។​

​ព្រឹត្តិការណ៍​នេះ​ដែល​ធ្វើឡើង​រៀងរាល់​៣​ឆ្នាំ​ម្តង ឃើញថា​បាន​ទាក់ទាញ​អ្នកទស្សនា​មកពី​គ្រប់ទិសទី​នៅក្នុង​ប្រទេស​ហ្វីលីពីន​តែម្តង ដើម្បី​មក​មើល​ការប្រកួតប្រណាំង​កង់​ឈើ​ដ៏​ពិសេស​នេះ ដែលមាន​តែមួយគត់​នៅលើ​ពិភពលោក ។​

​ពួកគេ​បាន​ប្រណាំង​កង់​គ្នា ចាប់ពី​ជម្រាលភ្នំ​ដ៏​ជ្រៅ​មួយ ចុះ​ដល់ទី​ផ្តាច់​ព្រ័​ត្ត​នៃ​ទីប្រជុំជន Banaue ដែល​ស្ថិតនៅ​ខាងក្រោម ចម្ងាយ​ផ្លូវ ៤ ម៉ា​យល៍​កន្លះ ក្នុង​ល្បឿន ៥ ម៉ា​យល៍​ក្នុង​១​ម៉ោង ៕