​យោងតាម China Press ស្ត្រី​ម្ចាស់ផ្ទះ​ម្នាក់ ខណៈ​នៅផ្ទះ​ជាមួយ​មិត្តភក្តិ​ម្នាក់​របស់​នាង នៅពេលនោះ ជនសង្ស័យ​ម្នាក់​ដែល​ស្លៀកពាក់​ដូច​ភ្ញាក់​ងារ​ដឹកជញ្ជូន​ឥ​វ៉ាន់​កុម្ម៉ង់​ទិញ បាន​ព្យាយាម​បំបែក​ចូលក្នុង​ផ្ទះ​របស់​នាង នៅវេលា​ម៉ោង ១ និង ៣០ នាទី​ល្ងាច ។

Loading...

​សកម្មភាព​រប​ស់បុរ​ស​នោះ បាន​ពាក់ព័ន្ធ​នឹង​ការ​ច្រៀង​ខ្លាំងៗ​មួយ​រំពេច ខណៈ​នាង​គិតថា វា​ជា​សម្លេង​ច្រៀង​របស់​អ្នកជិតខាង ។ ភ្លាមៗ​នោះ នាង​បាន​នឹក​ឃើញថា អ្នកជិតខាង​ទាំងអស់ ពួកគេ​បានចេញ​ទៅធ្វើ​ការ​អស់ហើយ ។ ដោយ​មិន​អស់ចិត្ត នាង​ក៏បាន​ប្រញាប់ប្រញាល់​ដើរទៅ​កាន់​បន្ទប់ទទួលភ្ញៀវ ដើម្បី​សង្កេតមើល ។ នាង​ពិតជា​មានការ​ភ្ញាក់ផ្អើល​ស្ទើរ​លោះ​ព្រលឹង​តែម្តង ខណៈ​ប្រទះឃើញ​ដៃស្តាំ​របស់​ជនរងគ្រោះ​កំពុង​លូក​តាម​ច​ង្រឹ​ង​បង្អួច​ផ្ទះ​របស់​នាង ហើយ​ព្យាយាម​កេះ​គន្លឹះទ្វារ​គួរ​ឲ្យ​ខ្លាច​តែម្តង ។​

​ភ្លាមៗ​នោះ នាង​បាន​ស្ទុះ​ទៅ​ចាក់​គន្លឹះទ្វារ​យ៉ាង​លឿន ហើយ​ទូរស័ព្ទ​ហៅ​ប៉ូលីស ។​

​គេ​បានដឹងថា ជនសង្ស័យ​ត្រូវ​បានឃើញ​បង្ហាញ​ការ​សើច​ញញឹម​រហូត និង​សូម្បី​រូបគេ​ត្រូវបាន​សួរនាំ​ដោយ​ប៉ូលីស ។ បុរស​រូបនេះ​ក៏បាន​និយាយ​កុហកថា ជា​អ្នក​ផ្ញើ​សំបុត្រ​ទៀតផង ។ ទោះយ៉ាងណា ចុងក្រោយ បុរស​នេះ​ត្រូវបាន​នាំយកទៅ​កាន់​ប៉ុស្តិ៍​តែម្តង ៕