​កីឡាការិនី​កូន​ខ្មែរ​នៅ​អាមេរិក ឯម សុ​វណ្ណា​រី កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ បានធ្វើ​ឲ្យ​កក្រើក​សង្វៀន ONE Championship នៃ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​បាន​ផ្តួល​ដៃគូ​ប្រកួត​របស់ខ្លួន គឺ​កីឡាការិនី​អ៊ុយ​ក្រែ​ន​ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​១ ។​

Loading...

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ONE Championship បាន​បង្ហោះ​ឲ្យ​ដឹងថា កីឡាការិនី ឯម សុ​វណ្ណា​រី បានទទួល​ជ័យជំនះ នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ក្នុង​ទ្រុង​នៃ​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ដោយបាន​ផ្តួល​កីឡាការិនី​ជន​ឈ្មោះ Iryna Kyselova ត្រឹម​នាទី 1:21 ក្នុង​ទឹក​ទី​១ ។​

​ដោយ​ដឹងថា​ខ្លួន​មាន​មាឌតូច​ជាង សុ​វណ្ណា​រី មាន​ភាព​ឆ្លាត​វៃ ស្រ​វ៉ា​ចូលចាប់​ក្រៀក​ល្វែង​ក្រោម​គូប្រកួត​របស់ខ្លួន និង​ប្រើ​កម្លាំង​ចាប់​បោក​ផ្តួល រួច​ប្រើ​កណ្តាប់​វាយ​យ៉ាង​ស​ន្ទា​ប់ ជាហេតុ​ធ្វើ​ឲ្យ​កីឡាការិនី​អ៊ុយ​ក្រែ​ន ពុំ​អាច​តដៃ​បាន និង​ត្រូវបាន​អាជ្ញាកណ្តាល​សម្រេច​បញ្ឈប់​ការប្រកួត​ក្នុង​ទឹក​ទី​១​តែម្តង ៕​