​ដំណឹង​លឺថា​មាន​អ្នកទោស​ជនជាតិ​វៀតណាម​ជាច្រើន ដែល​កំពុង​ជាប់​ធនាគារ​នៅក្នុង​ប្រទេស​ថៃ ហើយ​សុំ​ផ្ទេរ​មកជា​ប់​នៅក្នុង​ប្រទេស​កម្ពុជា បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ភ្ញាក់ផ្អើល​ជាខ្លាំង ។ ប៉ុន្តែ ករណីនេះ ត្រូវបាន​ខាង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​បញ្ជាក់ថា ខ្លួន​មិនអាច​ដោះស្រាយ​បានទេ គឺ​មានតែ​អ្នកទោស​ខ្មែរ​ប៉ុណ្ណោះ ដែល​ស្ថានទូត​ជួយ​ដោះស្រាយបាន ។​

Loading...

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ បានបញ្ជាក់​ឲ្យ​ដឹងថា ចំពោះ​បញ្ហា​ផ្ទេរ​ទណ្ឌិត គឺ​ត្រូវ​អនុវត្តតាម​កិច្ចព្រមព្រៀង ស្តីពី​ការផ្លាស់ប្តូរ​អ្នកទោស រវាង​កម្ពុជា​និង​ថៃ ដែលមាន​ដូចជា​៖ ទី​១.​បទល្មើស ដែល​អាច​ផ្ទេរ​អ្នកទោស បាន​លុះត្រា​បទល្មើស​នោះ ត្រូវ​ជាប់ពន្ធនាគារ​ចាប់ពី​មួយឆ្នាំ​ទ្បើង​ទៅ​។ ២.​ទណ្ឌិត​ដែល​អាច​ផ្ទេរ​បាន លុះត្រា​ទណ្ឌិត​នោះ ត្រូវ​ជាប់ទោស​២/៣ នៃ​ទោស​រួម​។ និង​ទី​៣.​ទណ្ឌិត​ដែល​អាច​ផ្ទេរ​បាន លុះត្រា​សា​ម៉ី​ខ្លួន​ស្នើសុំ​ជា​លាយ​លក្ខ​អក្សរ ។​

​កន្លងមក​មាន​អ្នកទោស​ជនជាតិ​វៀតណាម​ខ្លះ ហើយ​សុំ​ផ្ទេរ​មក​ជាប់ពន្ធនាគារ​នៅ​កម្ពុជា ប៉ុន្តែ​ករណីនេះ ស្ថានទូត​មិនអាច​ដោះស្រាយ​បានទេ ដូច្នេះ​ស្ថានទូត​ត្រូវ​ទៅ​មើល​អ្នកទោស​នោះ​ថា គាត់​សញ្ជាតិ​អ្វី​ពិតប្រាកដ ព្រោះ​ស្ថានទូត​អាច​ដោះស្រាយបាន​លុះត្រា តែ​អ្នកទោស​នោះ​ជា​ជនជាតិខ្មែរ​”​។ មាន​អ្នកទោស​ខ្លះ​សុំ​ផ្ទេរ មក​ជាប់​នៅ​ពន្ធនាគារ​កម្ពុជា ដោយផ្ទាល់​មាត់ លុះដល់​ស្ថានទូត ឲ្យ​ធ្វើ​ពាក្យស្នើសុំ​ផ្ទាល់ខ្លួន ដើម្បី​បញ្ជាក់ថា ខ្លួន​ស្ម័គ្រចិត្ត​មក​បន្ត​ជាប់ពន្ធនាគារ​នៅ​កម្ពុជា​វិញ បែរជា​គាត់​មិន​ព្រម ធ្វើលិខិត​ស្នើសុំ​ទាល់តែសោះ​។ ស្ថានទូត​មិនអាច​បង្ខិតបង្ខំ​ទណ្ឌិត ឲ្យ​ផ្ទេរ​មក​កម្ពុជា​បានទេ បើ​សា​ម៉ី​ខ្លួន​មិន​ស្ម័គ្រចិត្ត ផ្ទេរ​មក​កម្ពុជា​។​

​សេចក្តីជូនដំណឹង​នេះ ក៏បាន​សូមបញ្ជាក់​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន អ្នកទោស​ជនជាតិខ្មែរ ដែល​ជាប់ពន្ធនាគារ​នៅក្នុង​ប្រទេស​ថៃ​មាន​ចំនួន ២,៩១០ នាក់ (​ស្រី ២៦៩ នាក់ បុរស​ចំនួន ២៦៤១ នាក់​) ៕