​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ហួសចិត្ត និង​អស់សំណើច​មួយ ខណៈដែល​អតិថិជន​ស្រី​វ័យក្មេង​ម្នាក់ បាន​ចូល​រើស​ខោអាវ​យ៉ាង​ស្រស់ៗ​ស្អាត​ម៉ា​សេរី រួច​ប្រមូល​ចូល​ថង់​ដើរ​ចេញទៅ​យ៉ាង​រំភើយ ដោយ​ម្ចាស់​តូប​ពុំ​ខ្វាយខ្វល់​សូម្បី​បន្តិច ព្រោះតែ​រវល់​តែ​ជាប់ដៃ Make Up យ៉ាង​ងប់​ង​ល់ ។​

Loading...

​តាមរយៈ​វីដេអូ បានបង្ហាញ​ស្ត្រី​ម្ចាស់​តូប​លក់​ខោអាវ​វ័យក្មេង​ដ៏​ស្រស់ស្អាត កំពុង​ផាត់មុខ​នៅមុខ​កញ្ចក់​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយ​មិន​ខ្វល់​ពី​ការហៅ​អតិថិជន​ចូល​ទិញ​ឡើយ ។ ខណៈពេល​នោះ អតិថិជន​ស្រី​ពេញវ័យ​ក្រមុំ​ម្នាក់ ក៏បាន​ចូលក្នុង​តូប​របស់​នាង ហើយ​បាន​រើស​ខោអាវ​យ៉ាង​ស្រស់ៗ​ស្អាត​ដែល​ខ្លួន​ពេញចិត្ត ។

វា​ពិតជា​រឿង​ដ៏​ហួសចិត្ត​ណាស់ បើទោះបីជា​អតិថិ​ជននេះ​ដើរ​រើស​ខោអាវ​ស្ទើរ​ជាន់​ម្ចាស់​តូប​ក៏ដោយ ក៏​នាង​ពុំ​ចាប់អារម្មណ៍​ឡើយ ។ នៅពេល​ដឹងថា អ្នកលក់​ពុំ​រវល់​នឹង​វត្តមាន​របស់ខ្លួន ជាហេតុ​ធ្វើ​ឲ្យ​នារី​នោះ​ប្រមូលយក​ខោអាវ​ជាច្រើន​ដាក់ចូល​ថង់ ដើរចេញ​យ៉ាង​ព្រងើយ​តែម្តង ៕​