ក្មេងប្រុស​តូច​ម្នាក់​ដែល​ពុំ​ត្រូវបាន​ស្គាល់ឈ្មោះ​ ប្រហែល​ជា​កំពុង​ព្រាត់​ប្រាស់​ប៉ា បាន​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ធំៗ​ជាពិសេស​ស្ត្រីៗ រំជួលចិត្ត​​យ៉ាងខ្លាំង​ដល់​ថ្នាក់​អ្នកខ្លះ​​ទប់​អារម្មណ៍​ពុំ​បាន​​​ហូរ​ទឹកភ្នែក​​ច្រោក​​តែម្តង នៅពេល​ឃើញ​រូបគំនូរ​គូរ​ដោយផ្ទាល់​ដៃ​របស់​កូនតូច​រូបនេះ ដែល​បាន​បង្កប់​នូវ​អត្ថន័យ​ដ៏​ចាក់​ដោត​ខ្លាំង​បំផុត​ ដែល​​ស្រ្តីគ្រប់ៗ​ពិបាក​នឹង​ទទួល​យកបាន​ ។​

Loading...

​យោងតាម​គណនី​ហ្វេ​ស​បុក​ឈ្មោះ Yuk Lapolin បាន​បង្ហោះ​រូបភាព និង​សរសេរ​សារ​យ៉ាង​ក្តុកក្តួល​ថា​៖ «​គំនូរ​របស់​ក្មេង​តូច​ម្នាក់នេះ​😔 ខ្ញុំ​ពិតជា​ភ្ញាក់​ផ្អេ​ី​ល​ខ្លាំងណាស់​ពេល​ឃេ​ី​ញ​គំនូរ​នេះ​, នឹក​ឃេ​ី​ញ​អី​បានមក​គូរ​បែប​ហ្នឹង​លោក​កូន​🤔» ។​

​ទន្ទឹមនេះ​ផងដែរ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ជាច្រើន ក៏បាន​ចូល​ខ​មិន​កោតសរសើ​ដល់​ក្មេងប្រុស​ម្នាក់នេះ​ដែល​ចេះ​នឹង​ក​ឃើញ​គូរគំនូរ​ដ៏​មានន័យ​ទាំងនេះ ។ ហើយ​អ្នក​ខ្លះទៀត​ក៏បាន​បញ្ចេញ​អារម្មណ៍​ដ៏​ក្តុកក្តួល​ឈឺចាប់​ជំនួស​ថា​៖ « គាត់​ចង់បាន​ភាពកក់ក្ដៅ​អាណិត​ណាស់​, ហេតុ​អី​មនុស្ស​ប្រុស​គ្មាន​ទំនួល​ខុសត្រូវ​លើ​កូន​សោះ​អីចឹង​» ៕