​ថ្មីៗ​នេះ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Sochenda Pheav បាន​សរសេរ​រៀបរាប់ និង​បកស្រាយ​ឲ្យ​ដឹង​ពី​ទង្វើ​មុខលុយ​របស់​អតីត​ប្រពន្ធ (​ឈប់​រស់នៅ​ជាមួយគ្នា​យូរ​ឆ្នាំ​ណាស់​មកហើយ តែ​មិន​ព្រម​ផ្តាច់​អេ​តា​ស៊ី​វី​ល​) របស់​ពលករ​ខ្មែរ​ម្នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ប្រទេស​កូរ៉េ កាលពីថ្ងៃ​ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុង​គ្រោះ​ថ្នាក់​ត្រូវ​ត្រូវអាអ៊ិចកិន ហើយ​ទទួលបាន​សំណង​រាប់ម៉ឺន​ដុល្លារ បែងចែក​សំណង​នៃ​ការស្លាប់​របស់​សព​(​សំណង​ពី​ក្រុមហ៊ុន និង​សំណង​សាន់​ចេ​) ជា​ពីរ គឺ​ព្រមព្រៀងគ្នា ម្ចាស់​អា​ខោ​ន​ធនាគារ ៦០% និង​ម្តាយបង្កើត​សព ៤០% ។​

Loading...

​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ដែលនាង​​ជាបុគ្គលិក​​ផ្នែក​​ពលករ​​រស់​នៅក្នុង​ទីក្រុងសេអ៊ូល បាន​បញ្ចេញ​សារ​យ៉ាង​វែង​អន្លាយ​ជាមួយ​ខ្លឹមសារ​រៀបរាប់​លម្អិត​ដ៏គួរឲ្យហួសចិត្តបំផុតដូចខាងក្រោមថា​៖

«​ខាងក្រោម​នេះ គឺជា​ឯកសារ​ភស្តុតាង និង​បកស្រាយ​ពីមុខ​មាត់​ពិត​របស់​ម្ចាស់​អា​ខោ​ន @srey neath ngun
👉🏻​នាង​ឈ្មោះ ប្រុស ស្រីនាត​ដែល​អាច​និយាយបានថា ជា​ប្រពន្ធ​សព​(​ស្លាប់​កាលពី​ថ្ងៃទី​១៣ ខែ​៩ ឆ្នាំ​២០១៨ កន្លងទៅ ដោយ​គ្រោះថ្នាក់​ស្លាប់​នៅ​ការដ្ឋាន​សំណង​នៅ​តំបន់​ប៊ូសាន់​) និង​រឿងហេតុ​។​
👉🏻​តាមពិត​ម្ចាស់​អា​ខោ​ន និង​សព បាន​លែងលះគ្នា ឈប់​ទំនាក់ទំនង​គ្នា ឈប់​រស់នៅ​ជាមួយគ្នា​យូរ​ឆ្នាំ​ណាស់​មកហើយ គ្រាន់តែ​ម្ចាស់​អា​ខោ​ន មិន​ព្រម​ផ្តាច់​អេ​តា​ស៊ី​វី​ល ដូច្នេះ​ទោះជា​យ៉ាងណា​តាមផ្លូវ​ច្បាប់​គឺ​ចាត់ទុកជា​ប្រពន្ធ តែបើ​តាម​ភាពជា​មនុស្ស គឺ​មិនមែនជា​ប្រពន្ធ​ឡើយ​។ ព្រោះ​មិន​ថា មិត្ត​របស់​សព​នៅ​កូរ៉េ និង​ខាង​ក្រុមហ៊ុន ក៏​មិនដែល​ដឹងថា បងប្រុស​នោះ​មាន​ប្រពន្ធ​ដែរ​។​
👉🏻​អញ្ចឹង​ទៅ​ក៏មាន​ការព្រមព្រៀង បែងចែក​សំណង​នៃ​ការស្លាប់​របស់​សព​(​សំណង​ពី​ក្រុមហ៊ុន និង​សំណង​សាន់​ចេ​) ជា​ពីរ គឺ​ព្រមព្រៀងគ្នា ម្ចាស់​អា​ខោ​ន ៦០% និង​ម្តាយបង្កើត​សព ៤០%(​ឯកសារ​ខាងក្រោម​)​។​

​ចំណែក ប្រាក់ខែ​ចុងក្រោយ និង​ប្រាក់​ផ្សេងៗ គឺ​ម្ចាស់​អា​ខោ​ន​បាន​និយាយថា មិនអោយ​ជា​ម្តាយ​សព​ដាច់ខាត​។​
​ហើយ​ពួកគាត់​បាន​ផ្ទេរ​សិទ្ធ​ក្នុងការ​ទាមទារ​សំណង​មកអោយ​ការិយាល័យ​របស់​យើងខ្ញុំ ដោយ​យល់ព្រម​ផ្តល់​សេវា​ការងារ​ជូន​យើងខ្ញុំ​។ ដូច្នេះ នាង​ខ្ញុំ​ធ្វើ​ទៅតាម​កាតព្វកិច្ច​ដូចដែល​បានចែង​ក្នុង​លិខិត​ផ្ទេរ​សិទ្ធ​។​
🌟🌟​សំណង​ទី​១ ដែល​ពួកគាត់​ទទួលបាន គឺ ៧០​លាន​វ៉ុ​ន ស្មើ​និង ៦៤៨៥៤.៧៥​ដុល្លារ​។ សំណង​នេះ គឺជា​សំណង​ជំងឺ​ចិត្ត​ពី​ខាង​ក្រុមហ៊ុន​ដោយ​ការព្រមព្រៀង​គ្នា ដំបូង​ខាង​ក្រុមហ៊ុន​ព្រម​អោយតែ ៤០​លាន​វ៉ុ​ន​តែប៉ុណ្ណោះ តែ​ខាង​ការិយាល័យ​យើងខ្ញុំ ជួយ​ទាមទារ​អោយបាន​រហូតដល់ ៧០​លាន​វ៉ុ​ន​។​

👉​ហើយ​ពួកគាត់​ក៏​ចែកគ្នា​ទៅ ចំណែក​ថ្លៃ​ដឹក​សព​មក​ខ្មែរ ៥០០០​ដុល្លា​ជាង គឺ​ម្តាយបង្កើត​សព ជា​អ្នកចេញ​ទាំងអស់ ដោយ​ចង់ឃើញ​មុខ​កូន​របស់ខ្លួន​ជា​លើកចុងក្រោយ តែ​ពេល​ដំបូង គឺ​ម្ចាស់​អា​ខោ​ន​ជា​ប្រពន្ធ មិនអោយ​ដឹក​សព​មក​ខ្មែរ​ឡើយ ព្រោះ​លឺថា​ថ្លៃ​ដឹក​ថ្លៃ ប្រហែល ១​ម៉ឺន​ដុល្លារ គឺ​ចង់អោយ​បុ​ជា​នៅ​កូរ៉េ ដើម្បី​កុំអោយ​ខាត​លុយ​។ ចំណែក​ការរៀបចំ​បុណ្យសព ម្តាយបង្កើត​សព ធ្វើ​អស់​ប្រហែល ១​ម៉ឺន​ដុល្លា ម្ចាស់​អា​ខោ​ន​ជា​ប្រពន្ធ​ចូល ទឹកប្រាក់ ១០០០​ដុល្លា​!!!!!! ហើយ​ចំណែក​ប្រាក់ខែ​ចុងក្រោយ​របស់​សព ក៏បាន​ទៅ​នាង​ដែរ ពេលនោះ​។​
🌟🌟​បន្ទាប់ពី​នោះមក យើងខ្ញុំ​បានរៀបចំ​ឯកសារ​ទាមទារ​យក​សំណង​សាន់​ចេ ដោយ​នាង​ខ្ញុំ​បាន​ពន្យល់​ប្រាប់​ទាំងអស់គ្នា​ហើយ​ថា យើង​និង​ខំប្រឹង​អោយ​អស់ពី​សម្តថ​ភាព​ដោយ​ប្រើ រយៈពេល ប្រហែល ២​សប្តាហ៍ ទៅ ៤​សប្តាហ៍ ក្រោយពី​ដាក់​ឯកសារ​ទៅ​ក្រសួង​근로복지공단 ទើប​ទទួលបាន​សំណង ព្រោះ​ករណីខ្លះ ៣​ទៅ​៤​ខែ ទើប​ទទួលបាន ដោយសារ​និតិ​វិធី​របស់​ក្រសួង​គេ​។​

​តែ​ក្រោយពី​បាន​ប្រាក់​សំណង​លើក​ទី​១ មិនទាន់បាន ២​សប្តាហ៍ ស្រួលបួល​ផង 👉🏻​គឺ​ផ្ញើ​សារ​មក​អុកឡុក​ខាង​ខ្ញុំ និង​តេ​មក​ឥតឈប់ឈរ ទើប​នាង​ខ្ញុំ​តេ​ទៅ​សួរ​ក្រសួង​ជា​ញឹ​កា​ញាប់ ថា គ្រួសារ​សព​ប្រញាប់​លុយ រហូត​ខាង​ក្រសួង​គេ ហួសចិត្ត គេ​ថាអោយ​ប្រពន្ធ​នោះ​តេ​មក​ក្រសួង​ផ្ទាល់​មក តាំងពី​គេ​ធ្វើ​មក គេ​មិនដែល​ឃើញ​គ្រួសារ​ណា ត្រូវការ​លុយ​សព រហ​ន់ បែបនេះ​ទេ​។​
​ដូច្នេះ នាង​ខ្ញុំ​ក៏​ប្រាប់​អោយ​ម្ចាស់​អា​ខោ​ន​តេ​ទៅ​ក្រសួង​(​រក​អ្នកចេះ​អង់គ្លេស​និយាយ​ក៏បាន កូរ៉េ​ក៏បាន​) ដល់​តែ​នាង​ខ្ញុំ​ប្រាប់​បែប​នោះ ស្រាប់តែ​ម្ចាស់​អា​ខោ​ន​ប្រែសម្តី​ភ្លាម​ថា គាត់​មាន​តឿន​ឯណា​!!!!!
​រំលង​បាន ២​ថ្ងៃ គឺ​ចាប់ផ្តើម​អុកឡុក​ទៀត​។​
🌟🌟​តែ​តាម​ពាក្យសន្យា នៅ​សប្តាហ៍​ទី​៤ ប្រាក់​សំណង​ទី​២ យើង​បានទាមទារ​បាន ដូច​ក្នុង​រូប​សៀវភៅ​ធនាគារ​ខាងក្រោម គឺ ១០០១០៩.៧៧​ដុល្លារ​។​

​តែ​នៅ​ថ្ងៃទី​១ ខែ​១១ ពេល​ទទួល​បើក​លុយ​សំណង គឺ​ម្ចាស់​អា​ខោ​ន ជា​ប្រពន្ធ មិន​ព្រមអោយ ៤០%​ទៅ​ម្តាយបង្កើត​ឡើយ គឺ​ចង់បាន​ថែមទៀត​។ ប្រកែក​គ្នា​ទៅ​ប្រកែក​មក អស់​រយៈពេល​ជាច្រើន​ម៉ោង រហូត​ដាច់បាយ​ថ្ងៃត្រង់ (​មាន​វិ​ដេ​អូ​ក្នុង​កាំ​មេ​រ៉ា​សុវត្ថិភាព​របស់​ធនាគា​រ​)
​គឺ​នាង​សុំ​ថែម ២០% មិនដឹង ២៥%​មិនដឹង​(​នាង​ខ្ញុំ​ភ្លេច​) មានន័យថា ម្តាយបង្កើត​បានតែ ២០%​ឬ ១៥%​ប៉ុណ្ណោះ​។ ដោយ​យក​លេស​ថា យកទៅ​ចិញ្ចឹម​កូន ២​នាក់ (​កូន ១ ជា​កូន​ជា​សព​ដែល​ស្លាប់​មែន​, តែ កូន​១​ទៀត ជា​កូន​ប្តី​មុន គ្មាន​ជាប់​សាច់ឈាម​ជាមួយ​សព​ឡើយ​)​។​

👉🏻​ដោយ​ហត់​ពេក និង​និយាយ​ជាមួយ​មនុស្ស​និយាយ​ស្តាប់​គ្នា​មិនបាន​ពេក ម្តាយបង្កើត​សព ក៏​សុខចិត្ត អោយ​ថែម ២៨០០​ដុល្លា ដើម្បី​បាន​ទៅផ្ទះ​រៀងខ្លួន​។ ម្តាយបង្កើត​សព គាត់​ថា បើ​តាមតែ​អាណិត​ចៅ ២០%​នោះ ក៏​អោយ​ដែរ តែ​ក្នុងអំឡុងពេល រង់ចាំ​សំណង​ទី​២​នេះ គឺ​នាង​អុកឡុក​ខាង​គាត់​ណាស់ ហើយ​ថែមទាំង ជេរ ដៀល គ្រួសារ​គាត់​ថា គ្រួសារ​អាចម៍ និង​ពាក្យអសុរស​ផ្សេងៗ ដូច្នេះ​គាត់​សម្រេច​មិនអោយ​តែម្តង​។​

👉🏻​នាង​ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​របស់​នាង​ខ្ញុំ ដូចដែល​បាន​ចែក​ក្នុង​លិខិត​ផ្ទេរ​សិទ្ធ​អស់ហើយ ចំណែក​អ្វី​ផ្សេងៗ​ក្រៅពីនេះ​(​លុយ​សាំ​សុង​៥០​ម៉ឺន​វ៉ុ​ន -​ល​-) និង​ការយក​របស់របរ​ស​ព​ទៅអោយ វា​គឺជា​ទឹកចិត្ត​របស់​នាង​ខ្ញុំ តែ​ម្ចាស់​អា​ខោ​ន​នេះ មិន​ស្គា​ល់ពី​តម្លៃ​ទឹកចិត្ត​របស់​មនុស្ស ប្រើពាក្យ​សម្តី​មិន​សមរម្យ​ដាក់​នាង​ខ្ញុំ និង​និយាយ​គ្មាន​ហេតុផល ក្នុងអំឡុងពេល​រង់ចាំ​ប្រាក់​សំណង​លើក​ទី​២ ដូច្នេះ ក្រោយពី​បញ្ចប់​ភារកិច្ច បើក​សំណង​លើក​ទី​២​ហើយ គឺ​នាង​ខ្ញុំ​សម្រេចចិត្ត ប្លុក​ហ្វេ​សបុ​កនាង​ចោល​តែម្តង​។​»​