​តារា​ហ្វេ​ស​ប៊ុ​ក​ភេទ​ទី​៣​ថៃ Sitang Buathong ជា Idol របស់​ហ្វេ​នៗ​ជាច្រើន ដែល​បានប្រកាស​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា នឹង​មកជួប​ហ្វេ​នៗ​នៅក្នុង​ស្រុក​ខ្មែរ នៅ​ថ្ងៃទី​២១ ធ្នូ ខាងមុខនេះ ស្រាប់តែ​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​គេ​មានការ​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​តែម្តង ព្រោះតែ​យាយ​គ្រវី​សក់​រូបនេះ ត្រូវបាន​គេ​ទម្លាយ​រឿងអាស្រូវ​មួយ​នៅក្នុង​ប្រទេស​ហ្វីលីពីន ហើយ​ថា​គាត់​ត្រូវបាន​ចុះ​ក្នុង​បញ្ជីខ្មៅ ហាម​ចូលក្នុង​ប្រទេស​នេះ​ទៀតផង ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Wilbert Tolentino បាន​ផុស​ឲ្យ​ដឹងថា នាង Sitang Buathong ត្រូវបាន​សមត្ថកិច្ច​ផ្នែក​ត្រួតពិនិត្យ​មនុស្ស​ចូល​ហ្វីលីពីន អនុម័ត​ដាក់ចូល​ក្នុង​បញ្ជីខ្មៅ ហាម​ចូល​ប្រទេស​ហ្វីលីពីន ក្នុងនាម​ជា​បុគ្គល​បរទេស​ដែល​មិនត្រូវ​ស្វាគមន៍ ចាប់តាំងពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ពីបទ​ល្មើស​នឹង​កិច្ចព្រមព្រៀង​ស្តីពី​ប្រាក់​ឈ្នួល ដែល​នាំ​ឲ្យ​ខាតបង់​ប្រាក់ចំណូល​អស់​ជាង ២០ លាន​ប៉េ​សូ (​ប្រាក់​ហ្វី​លីន​) ។​

​ឆ្លើយតប​នឹង​នឹង​រឿងអាស្រូវ​នេះ​ផងដែរ នាង Sitang Buathong ក៏បាន​ចេញមុខ​បកស្រាយ​ក្នុង​បទសម្ភាសន៍​ថា​៖ «​កាលពី​ថ្ងៃទី​១៩ ខែតុលា ខ្លួន​បាន​ទៅ​សម្តែង​រាំ​នៅ​ប្រទេស​ហ្វីលីពីន ដោយបាន​ចុះ​កុងត្រា​២​យប់ សម្រាប់​ការសម្តែង​២​កន្លែង​ផ្សេងគ្នា ក្នុង​ប្រាក់ចំណូល ៧០% ប៉ុន្តែ បែរជា​គេ​តម្រូវ​ឲ្យ​សម្តែង​រហូតដល់ ៤ ថ្ងៃ​ទៅវិញ​» ៕​