​វីដេអូ​ឃ្លី​ប​មួយ ដែល​ត្រូវបាន​ចែករំលែក​ដោយ​សមាជិក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Banpot Little Pete ដែល​បង្ហាញ​ឲ្យ​ឃើញ​ក្មេងប្រុស​តូច កំពុងស្ថិត​ក្នុង​វ័យ​រៀន​កម្រិត​ថ្នាក់​មេ​តេ​យ្យ កំពុង​បើកទូក និង​សកម្មភាព​បញ្ជារ​របស់គេ​ហាក់ដូចជា​អ្នកបើក​ទូក​អាជីព​ម្នាក់​អីចឹង​នោះ កំពុង​ទទួល​ការចាប់អារម្មណ៍​ទស្សនា និង​ចែករំលែក​រាប់ពាន់​ដង ។​

​យោងតាម​ការបញ្ជាក់​ឲ្យ​ដឹង​នៅក្នុង​ផុស នោះ​ក្មេងប្រុស​តូច​ម្នាក់នេះ មាន​អាយុ​ទើបតែ ៥ ឆ្នាំ ប៉ុណ្ណោះ ។ ហើយ​ទន្ទឹមនេះ​ផងដែរ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន ក៏បាន​ខ​មិន​កោតសរសើរ​ចំពោះ​ភាពក្លាហាន និង​ការខិតខំ​ប្រឹងប្រែង​បញ្ជារ​ទូក​យ៉ាង​ស្ទាត់ជំនាញ ជាមួយ​កម្លាំង​សុខភាព​ដ៏​រឹងមាំ​របស់គេ​ផងដែរ ៕