​តារា​ម៉ូ​ដែល​តៃវ៉ាន់​មួយ​ដួង បាន​កំពុង​ល្បី​នៅលើ​អ៊ិន​ធើរ​ណិ​ត បន្ទាប់ពី​នាង​បានបង្ហាញ​សកម្មភាព​ជួយ​ម្តាយ​របស់​នាង លក់​ត្រី​នៅក្នុង​ផ្សារ​ក្នុងស្រុក​មួយ ។​

Liu Pengpeng វ័យ ២៦ ឆ្នាំ ជាតា​រា​ម៉ូ​ដែល​ធ្វើការ​នៅក្នុង​ព្រឹត្តិការណ៍​ប្រ​ម៉ូត​សិន​ផ្សេងៗ នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ត្រូវបាន​ប្រទះឃើញ​ដោយ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ខណៈ​នាង​កំពុង​លក់​ត្រី​នៅក្នុង​ផ្សារ​មួយ នៅក្នុង Changhua ។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់ Apple Daily ។​

​នៅ​ទីនោះ បុរស​អ្នកលេង​បណ្តាញ​សង្គម​ខាងលើ បាន​ថតរូប​ភាព Liu ពីរ​បីសន្លឹក រួមជាមួយ​វីដេអូ​មួយ និង​ចែករំលែក​នៅលើ​អន​ឡាញ​ដោយ​ដាក់​ចំណង​ថា​៖ «​ម៉ា​, នៅ​ថ្ងៃ​អនាគត ខ្ញុំ​នឹង​តែងតែ​ជួយ​ទិញ​ត្រី​ម៉ា​ហើយ​ណា៎​» ។​

​ខណៈ​និយាយ​ទៅកាន់​សារព័ត៌មាន ម្តាយ​របស់​នាង​បាន​ពណ៌នា​ថា នៅពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ Liu តែង​មកជួយ​លក់ដូរ​ត្រី​គាត់ ព្រោះតែ​នាង​បារម្ភ​គាត់​មានការ​ហត់នឿយ​ខ្លាំង ៕