​ក្រោយ​ទទួលបាន​ភាពល្បីល្បាញ​នៅលើ​បណ្តាញ​សង្គម ជាមួយ​បទ​ចម្រៀង «​មេម៉ាយ​សប្បាយចិត្ត​» ច្រៀង​តាម​អក​កា​ដុង​ដែល​លេង​យ៉ាង​ឡូយ​ដោយ​លោកពូ​ម្នាក់​លក្ខណៈ​ដ៏សាមញ្ញ នៅតាម​កម្មវិធី​នានា តារាចម្រៀង​ស្រី​ម្នាក់​ក្នុងចំណោម​តារា​ជាច្រើន​ទៀត​ក្នុង​វង់​តន្ត្រី​នេះ​កញ្ញា រ័ត្ន រចនា ត្រូវបាន​អញ្ជើញ​ឡើង​បង្ហាញខ្លួន​ជា​តារា​កិត្តិយស​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​នៃ​ស្ថានីយ៍ទូរទស្សន៍ CTN ជា​លើកដំបូង និង​កម្មវិធី​នៃ​ស្ថានីយ៍ទូរទស្សន៍​ផ្សេងៗ​ទៀតផង​ដែរ ។​

​តាមរយៈ​ការបង្ហាញ​វត្តមាន​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាច្រើនលើក ដែល​ជំរុញ​​​ភាពល្បីល្បាញ​ខ្លាំង​រឹត​ទ្វេរ​នោះ កញ្ញា រ័ត្ន រចនា បាន​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​ផ្លាស់ប្ដូរ​ស្ទើរ​មិន​នឹកស្មាន​ដល់ ព្រោះតែមាន​ទី​ផ្សារ​​សិល្បះ​ចម្រៀង​រក​​ពេល​សម្រាក​សឹង​ពុំបាន ​។ ក្រៅពី​ការ​ច្រៀង​ក្នុងស្រុក​ស្ទើរ​គ្មាន​ពេល​សម្រាក រចនា ក៏បាន​បង្ហើប​ឲ្យ​ដឹងថា នាង​គ្រោង​នឹង​ចេញទៅ​ច្រៀង​ក្រៅប្រទេស រហូតដល់​៣​ប្រទេស​ឯណោះ ។​

​បើតាម​ការរៀបរាប់រ​បស់​តារា​ស្រី​មានកំណើត​មកពី​ខេត្តស្វាយរៀង​រូបនេះ បាន​ឲ្យ​ដឹងថា ចាប់ពី​ក្នុង​ខែធ្នូ​នេះ នាង​ត្រូវបាន​គេ​អញ្ជើញ​ចេញទៅ​សម្តែង​នៅក្នុង​ប្រទេស​កូរ៉េ​ចំនួន ៥ ថ្ងៃ ហើយ​បន្ទាប់មកទៀត ចាប់ពី​អំឡុង​ខែ​៩​ទៅ គឺ​ទៅ​បារាំង អូស្ត្រាលី និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត ។ ទោះយ៉ាងណា នាង​មិនទាន់​ឆ្លើយ​អូ​ខេ​ជាមួយ​នៅឡើយ ។

​តារា​ស្រី​មាន​សាច់ឈាម​ដ៏​ទ្រ​លក់​ទ្រលន់​វ័យ ៣២ ឆ្នាំ​រូបនេះ បាន​ឲ្យ​ដឹងថា នាង​បាន​ចូលប្រឡូក​លើ​វិស័យ​សិ​ល្បះ​ចម្រៀង​នេះ​តាម​វង់ភ្លេង​ការ និង​កម្មវិធី​ផ្សេងៗ​អស់​រយៈពេល​ជាង ២០ ឆ្នាំ មកហើយ ប៉ុន្តែ ទើបតែ​បាន​ល្បី​នៅលើ​បណ្តាញ​សង្គម ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ តាមរយៈ​បទ​ចម្រៀង​អក​កា​ដុង «​មេម៉ាយ​សប្បាយចិត្ត​» ។ ហើយ​បទ​ចម្រៀង​ដែល​នាង​ចូលចិត្ត​ច្រៀង​នោះ គឺ​ភាគច្រើន​ជា​បទ​ពី​ដើមៗ ជាពិសេស​បទ​របស់​អ្នកស្រី ប៉ែន រ៉​ន … ៕​