​រ៉ា​ស្មាច់ គឺជា​កំពូល​មេចោរ​ប្លន់ និង​ចាប់ជំរិត​ដ៏​សាហាវ​បំផុត ដែល​ធ្វើ​ឲ្យ​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុ​ជានរ​ណាៗ​ក៏​ញាក់សាច់​ដែរ កាលពី ១៨ ឆ្នាំ មុន ។ រ៉ា​ស្មាច់ ក៏ត្រូវ​បានដឹងថា​គឺជា​ឧក្រិដ្ឋជន​ថ្នាក់​អន្តរជាតិ​ម្នាក់ ដែល​បាន​ប្រើម​ធ្យោ​យ​ទំនើប​ដើម្បី​ធ្វើ​សកម្មភាព​ដូចជា​៖ គ្រាប់បែក កាំភ្លើង​ខី្ល​ម៉ា​ក់ឡុក ដែលមាន​តម្លៃ​ចាប់ពី​២​ពាន់​ដុល្លារ ទៅ​៤​ពាន់​ដុល្លារ ឯណោះ បើ​ប្រៀប​នឹង​លុយ​សម័យនេះ មិនតិច​ពី ២ ទៅ ៤ ម៉ឺន​ដុល្លារ​នោះទេ ។ កំពូល​មេចោរ​រូបនេះ ក៏​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ឲ្យ​ដឹងថា មាន​លិខិតឆ្លងដែន​៦ ហើយ​ក៏មាន​កន្សែង​យ័ន និង​កូន​ក្រកញី​ឈ្មោ​ល ដើម្បី​ការពារ​ខ្លួន​ទៀតផង ។​

Loading...

​យ៉ាងណាមិញ ទាក់ទង​នឹង​រឿងរ៉ាវ​អតីត​ចោរប្លន់​ចាប់ជំរិត​ដែល​ត្រូវបាន​កម្ទេច​ក្នុង​ឆ្នាំ​២០០០ រូបនេះ ថ្មីៗ​នេះ តារា​ហ្វេ​ស​ប៊ុ​ក​ពូកែ​ខាង​វែកញែក​ខុសត្រូវ​នូវ​រឿងរ៉ាវ​កើតឡើង​គួរ​ឲ្យ​អយុត្តិធម៌​ផ្សេងៗក្នុងសង្គម​ លោក ផែង វណ្ណៈ បាន​រៀបរាប់​ពី​អនុស្សាវរីយ៍​ថ្ងៃ​បេស​សកម្ម​កម្ទេច រ៉ា​ស្មាច់ កាលពី​ឆ្នាំ ២០០០ នៅលើ​បណ្ដាញ​សង្គម​របស់លោក​ថា​៖

«​នៅ​ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០០០ លោក​អនុសេនីយ៍ទោ ផែង វណ្ណៈ ប្រធាន​ផ្នែក​ការពារ​ការសម្ងាត់​ជាតិ ការិយាល័យ​ព័ត៌មាន​ទូទៅ នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានទទួល​បញ្ជា​អោយ​អនុវត្ត​ផែនការ​សម្ងាត់​កំចាត់​មេក្លោង​ចាប់​មនុស្ស​ជំរឹត​ទារប្រាក់​ដ៏​ល្បីល្បាញ​គឺ សោម ណា​រ៉ា ហៅ សុខ ណា​រ៉ា ហៅ​រ៉ា​អូស្ត្រាលី ឬ ហៅ រ៉ា​ស្មាច់ ។​

​ប្រជុំ​ដាក់​ផែនការ​

​នៅវេលា​ម៉ោង ៩:៣០ នាទី យប់ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០០០ គណៈ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បេ​ី​ក​ការប្រជុំ​បន្ទាន់​មួយ​ដេ​ី​ម្បី​រៀបចំ​ផែនការ​បង្ក្រាប​មេក្លោង​ចាប់​ជំរឹត​ដ៏​ល្បីល្បាញ​គឺ រ៉ា​ស្មាច់ ។ ការប្រជុំ​នោះ​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ សួន ឈាង​លី ស្នងការ លោក​វរៈសេនីយ៍ឯក ប៊ិ​ត គឹមហុង ស្នងការរង ( បច្ចុប្បន្ន ស្លាប់ ) លោក​វរៈសេនីយ៍ឯក ឆៃ ស៊ីណា​រឹទ្ធ អនុប្រធាននាយកដ្ឋាន​ព័ត៌មាន​ទូទៅ លោក​វរៈសេនីយ៍ឯក ពៅ លឹម​មី ស្នងការរង ទទួល​ព្រហ្មទណ្ឌ និង លោក​វរៈសេនីយ៍ឯក គង់ សារ៉ាន់ ស្នងការរង​ទទួល​ផែន​សណ្ដាប់ធ្នាប់ លោក​វរសេនីយ៍ត្រី សោម ឡេង ប្រធានការិយាល័យ​ព័ត៌មាន​ទូទៅ និង លោក​វរៈសេនីយ៍ត្រី ហឿង លាង​សែ ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម និង ភ្នាក់ងារ​សម្ងាត់​ម្នាក់ ។ ការប្រជុំ​សម្រេច​ជ្រេ​ី​ស​រេ​ី​សយ​កលោក​វរៈសេនីយ៍ត្រី សោម ឡេង​ប្រធានការិយាល័យ​ព័ត៌មាន​ទូទៅ ដឹកនាំ​ផ្ទាល់​លោក​អនុសេនីយ៍ទោ ផែង វណ្ណៈ ជា​អ្នក​ចុះ​អនុវត្ត​ផែនការ​ផ្ទាល់ ដោយមាន​កម្លាំង​ពិសេស​អន្តរាគមន៍​អម​ជាមួយ ៣ នាក់ ។ ចំណែក​គណៈ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ប្រចាំ​ដឹកនាំ​បញ្ជា​នៅ​ស្ថានីយ៍​ប្រេង​ផ្លូវបំបែក​វ៉េង ស្រេង ។ អធិការ​ខណ្ឌមានជ័យ​ទទួល​ទឹ​ស​ចំការ​ដូង ដឹកនាំ​ដោយ​លោក ប៉ូ មុត អធិការ​ខណ្ឌចំការមន​ទទួល​ទឹ​ស​ឡេ​ី​ង​ទៅ​ពេទ្យ​រ៉ូ​ស្សី​ដឹកនាំ​ដោយ​លោក លុក លន ។​

​ចុះ​អនុវត្ត​ផែនការ​

​ប្រជុំ​ចប់​ទាំង​គណៈ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង អ្នកដឹកនាំ​អនុវត្ត​ផែនការ​ផ្ទាល់ បាន​ចុះ​ទៅដល់​គោលដៅ​ត្រៀម​ធ្វេ​ី​សកម្មភាព ។ នៅវេលា​ម៉ោង ៤ ទាបភ្លឺ ភ្នាក់ងារ​សម្ងាត់​បានផ្ដល់​ព័ត៌មាន​មកអោយ​ត្រៀម​ព្រោះ​មុខសញ្ញា​រៀបចំ​ចេញ​ហេ​ី​យ ។ មិនយូរប៉ុន្មាន​នៅវេលា​ម៉ោង ៤:១៥ នាទី​ព្រឹក​ទាបភ្លឺ ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០០០ មេក្លោង​ចាប់​ជំរឹត​ឈ្មោះ រ៉ា​ស្មាច់ បាន​បេ​ី​ក​ម៉ូតូ​ម៉ាក វីវ៉ា ពណ៌​ខ្មៅ សេរី​ឆ្នាំ ១៩៩៩ ស្លាក​លេខ ១​ភ្នំពេញ ១​ធ​-០៩៩៤ ឆ្ពោះ​មក​គោលដៅ​របស់លោក​អនុសេនីយ៍ទោ ផែង វណ្ណៈ នៅ​ភូមិ ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ដោយនៅ​ដៃ​ឆ្វេង​របស់ រ៉ា​ស្មាច់ កាន់​កាំ​ភ្លេ​ី​ង​ខ្លី​ប្រភេទ​ឡុ​ក ដែលមាន​បង់ ៣០ គ្រាប់ ។ មិន​បង្អង់​យូរ​លោក​អនុសេនីយ៍ទោ ផែង វណ្ណៈ បាន​បាញ់​គំរាម​ដេ​ី​ម្បី​ចាប់ខ្លួន​ទាំង​រស់ ប៉ុន្តែ រ៉ា​ស្មាច់ មិនអោយ​ចាប់ខ្លួន​ទេ​ថែមទាំង​បាញ់​មករក​កម្លាំង​យេ​ី​ង​ថែមទៀត ។ ដោយ​មិន​បង្អង់​យូរ លោក​អនុសេនីយ៍ទោ ផែង វណ្ណៈ និង កម្លាំង​អន្តរាគមន៍​ពិសេស ៣ នាក់​ផ្សេងទៀត បានសម្រេច​បាញ់ស្រោច​ទៅ​លេ​ី មេក្លោង សោម ណា​រ៉ា ហៅ​សុខ ណា​ណា​រ៉ា ហៅ​រ៉ា​អូស្ត្រាលី ឬ​ហៅ​រ៉ា​ស្មាច់ អោយ​រងរបួស​ធ្ងន់​នឹង​បានគេច​ទៅ​ដេកស្លាប់​នៅ​ជិត​រោង​ចឹ​ញ្ចឹ​ម​ទា​ពី​កន្លែង​ដួល​ម៉ូតូ​ប្រមាណ ២០០ ម៉ែត្រ​តែម្ដង ។​

​លោក​អនុសេនីយ៍ទោ ផែង វណ្ណៈ បាន​រេ​ី​សយ​កសាក់​កាដូ​មក​ឆែក​មេ​ី​ល ឃេ​ី​ញ​មាន កាំភ្លើងខ្លី មាន​បំពង់​ផ្ទប់​សំលេង​១ គ្រាប់បែកដៃ​១​គ្រាប់ និង វត្ថុតាង​មួយចំនួនទៀត ។ បេសកកម្ម​ប្រកបដោយ​គ្រោះថ្នាក់​តែ​ទទួលបាន​ជោគជ័យ​នេះ​គឺ​ដោយសារ​មានការ​ដឹកនាំ​បញ្ជា ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហុក ឡងឌី អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្ដម ជា សុផារ៉ា ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ។​

​តាម​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​សម្ងាត់ បានអោយដឹងថា រ៉ា​ស្មាច់ មាន​គំរោង​គេចខ្លួន​ទៅ​ថៃ​តាម​ច្រក​កំពត ដេ​ី​ម្បី​ទៅ​កែ​មុខមាត់​កុំអោយ​គេ​ស្គាល់ ។ តែ​អំពេ​ី​អាក្រក់​របស់​រ៉ា​ស្មាច់ ទោះបី​មាន​អាវ​យ័ន្ត កូនក្រក​ញី​ឈ្មោល យ៉ាងណា​ក៏​មិន​អាចជួយ​បានដែរ ពេល​ផ្ទុះអាវុធ​កូនក្រក​ខ្ទៀត​ចេញពី រ៉ា​ស្មាច់ តែម្ដង ។​»​