​អ្នកគ្រូ​សាលា​ប៊ែ​ល​ធី វ័យក្មេង​ម្នាក់ បាន​ដួល​ម៉ូតូ​បោក​ទៅនឹង​ថ្នល់​សន្លប់​ខ្លួនឯង ស្ថិតក្នុង​ឯកសណ្ឋាន​គ្រូ បាន​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង​នៅលើ​ដងផ្លូវ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ បន្ទាប់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កុប​ពី​ពណ៌​ស​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​ដ៏​លឿន ព្រោះតែ​ប្រញាប់​ដល់​ម៉ោង​បង្រៀន បាន​បុក​នឹង​គូទ​ម៉ូតូ​ធូ​ដេ​កូន​សិស្សសាលា​ម្នាក់ ដែល​បាន​រងរបួស​ស្រាល ។​

​យោងតាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ក្មេងស្រី​សិស្ស​សាល​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ​ពណ៌​ស្លែ ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ពី​កើ​តទៅ​លិច ក្នុង​គោលដៅ​ទៅ​សាលា​ជម្ពូរ​វ័​ន្ត ខណៈពេល​នោះ ក៏​ស្រាប់តែ​អ្នកគ្រូ​សាលា​ប៊ែ​ល​ធី​ម្នាក់ ជិះ​គ្រឿង​ម៉ាក​ស្កុប​ពី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-5270 ក្នុង​ល្បឿន​យ៉ាង​លឿន (​ស្រប​ទិស​គ្នា​) លុះដល់​ចំណុច​កែង​ផ្លូវ​ចូល​ភូមិ​ព្រៃ​ល្វា ត្រង់ចំណុច​ភូមិ​ជ្រៃ​កោង (​ផ្លូវ​វេ​ង​ស្រេង​) ក៏បាន​បត់​ឆ្វេង​វឹង​ភ្លាមៗ​មិន​ប្រុងប្រយ័ត្ន ក៏​ទៅបុក​គូទ​ម៉ូតូ​ធូ​ដេរ​បស់​ក្មេងស្រី​សិស្សសាលា​ទាំងពីរ បណ្តាល​ឲ្យ​ដួលសន្លប់​ខ្លួនឯង​តែម្តង ។ ចំណែក​ក្មេងស្រី​សិស្សសាលា​ទាំងពីរ​ដែល​ពុំមាន​កំហុស គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ៕​