​ស្ត្រី​អ្នកលក់​បាយ​ស្រូប និង​កាហ្វេ​ម្នាក់ បាន​ជួប​រឿង​ស៊យ​ទាំង​ព្រឹក​តែម្តង បន្ទាប់ពី​ចោរ​ម្នាក់​ដែល​ធ្វើជា​អ្នកទិញ​បាយ បាន​បន្លំ​ចូល​លួច​កាបូប​លុយ​របស់គាត់​ដែលមាន​លុយ​ជាង​១​លាន​រៀល ទូរស័ព្ទដៃ​១​គ្រឿង និង​ព្រមទាំង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក​ផងដែរ ។ ករណី​បង្ក​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ។​

Loading...

​បើតាម​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ អ៊ូ សុវណ្ណ​រី (​ហៅ​អា​ញ៉​ក់​) ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​ជា​អ្នកលក់​បាយ ជាប់​របង​សាលាបឋមសិក្សា ព្រះសីហនុ ស្ថិតនៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ។ ហើយ​ទ្រព្យសម្បត្តិ​ដែល​បាន​បាត់បង់​រួមមាន​៖ លុយ​ជាង​១​លាន​រៀល ខ្សែក​១​ខ្សែ ទូរស័ព្ទដៃ​១​គ្រឿង និង​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក ។​

​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ មាន​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់ឈ្មោះ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ (​មិន​ចាំ​ស្លាក​លេខ​) បានមក​ឈប់​មុខ​តូប​របស់គាត់ រួច​កុម្ម៉ង់​បាយ​សាច់ជ្រូក​១​ប្រអប់ និង​កាហ្វេ​ទឹកដោះគោ​១​ថង់ ។ ប៉ុន្តែ មិន​ត្រឹមតែ​ប៉ុណ្ណឹង ជន​រូបនោះ ក៏បាន​ប្រើល្បិច​ឲ្យ​ឪពុកម្តាយ​របស់គាត់ ទៅយក​ទឹក​សុទ្ធ ហើយ​សុំ​តែ​ទឹកកក​ម្តង​ហើយ​ម្តងទៀត ហើយ​ឃើញ​ឱកាសល្អ វា​ក៏បាន​ដើរទៅ​ទូរ​ដាក់​លុយ​ក្បែរ​នោះ ធ្វើ​សកម្មភាព​បន្លំ​លួច​យក​កាបូប រូ​ចឡើង​ជិះ​ម៉ូតូ​ចេញទៅ​បាត់ស្រមោល​តែម្តង ៕​