​កាលពី​យប់មិញ រថយន្ត​ចោរ​ប្រដាប់អាវុធ​១​ក្រុម ត្រូវបាន​ប្រទះឃើញ​នៅក្នុង Daytona Beach និង​បាន​បើក​រត់គេចខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច ។ រថយន្ត​នេះ​ត្រូវ​បានឃើញ​បើក​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត ខណៈ​វា​កំពុងបើក​រត់គេចខ្លួន​តាម​បណ្តោយ​ផ្លូវ Port Orange ទីកន្លែង កម្លាំង​ប៉ូលីស​២​នាក់ ត្រូវបាន​ដាក់ពង្រាយ​តាម​ចាប់ ។​

Loading...

​ក្រោយមក រថយន្ត​នោះ​បើក​កាត់​ចំណុច​ភ្លើង​ក្រហម​មួយ និង​បាត់បង់​ការគ្រប់គ្រង​បើកបរ ក៏បាន​ទៅបុក​នឹង​ដើមឈើ​១​ដើម ស្ថិត​នៅក្បែរ​មហាវិថី Clyde Morris និង City Center Parkway ។​

​ជនសង្ស័យ​២​នាក់​នៅក្នុង​រថយន្ត​នោះ ក្រោយមក​ត្រូវបាន​ប្រកាស​ស្លាប់​នៅឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សុខភាព Halifax ស្ថិតក្នុង Daytona Beach ។​

​ខាងក្រោម​នេះ គឺជា​ខ្សែ​វីដេអូ​ថត​ពីលើ​អាកាស ពី​ទិដ្ឋភាព​នៃ​ហេតុការណ៍​ខាងលើនេះ​៖​