​ភ្លុក​ដំរី​ដ៏​ច្រើន​អនេក ដែល​ទើប​ត្រូវបាន​ឃាត់ទុក​នៅ​សាខាគយ​និង​រដ្ឋាករ​ផែ​ស្វយ័ត​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បាន​បង្ក​ការជជែក​វែកញែក​គ្នា​យ៉ាង​ផុសផុល ជុំវិញ​ការយកទៅ​រក្សាទុក ដែល​នាំ​ឲ្យ​កើតមាន​ការសង្ស័យ ទៅលើ​គំនិត​មិនល្អ​មួយចំនួន​របស់​មន្ត្រី ។​

Loading...

​បើតាម​លោក​មេ​គយ ឃុ​ត សារិន​ឌី បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក និង​គ្រាន់តែ​សរសេរ​ប្រាប់​យ៉ាងខ្លី​ថា​៖ «​ថ្ងៃនេះ​ខ្ញុំ​ចូលរួម​ត្រួតពិនិត្យ​ឃាត់ទុក​នៅ​សាខាគយ​និង​រដ្ឋាករ​ផែ​ស្វយ័ត​ភ្នំពេញ​។​»

​ទន្ទឹមនេះ​ផងដែរ ម្នាក់​ក្នុងចំណោម​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បានខ​មិន​ថា​៖ «​ចាប់បាន​កុំអោយ​របូត​ហេ​ី​យ​កុំ​ដុតចោល​អី​គួរតែ​ធ្វេ​ី​សា​រះ​មន្ទី​ដាក់តាំង​អោយ​ក្មេងជំនាន់ក្រោយ​ដឹងថា​មនុស្ស​ចាស់​ជំនាន់​មុន​បំផ្លាញ់​ពួកវា​ច្រេ​ី​ន​ណាស់​។​» ។

​ស្របពេល​មាន​មនុស្ស​មួយចំនួន​មនុស្ស​ស្នើ​ឲ្យ​មន្ត្រី​គយ យក​ភ្លុក​ដំរី​ដែល​ចាប់បាន​ទាំងនោះ​ទៅ​រក្សាទុក ដើម្បី​ដាក់តាំង​ជា​ទ្រព្យសម្បត្តិ​រួម​ជាតិ ក៏មាន​អ្នកខ្លះ​ហាក់​បានដឹង​រឿងរ៉ាវ​ច្បាស់ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖