​ដីកាចាប់ខ្លួន​មួយ​ត្រូវ​បានចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ដើម្បី​នាំខ្លួន​ជនសង្ស័យ​២​នាក់ ដែល​បាន​បង្កើត​ល្បិច​ប្លន់​យក​ពេជ្រ​តម្លៃ ១០ លាន​បាត (​ស្មើនឹង ៣​ម៉ឺន​ដុល្លារ​) ដ៏​ពុំ​នឹកស្មាន ពី​ហាង​លក់​គ្រឿងអលង្ការ​ក្លែង​មួយ កាលពី​ថ្ងៃ​អង្គារ ។​

Loading...

​អនុសេនីយ៍ឯក Bang Rak លោក Chanachat Charoenpol បាន​និយាយថា ដីកា​នេះ​ត្រូវ​បានចេញ​ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ Pipatpongpat Suksawatpipat អាយុ ៥៩ ឆ្នាំ និង​អ្នកសមគំនិត​របស់គាត់​ម្នាក់ ដែលជា​អ្នកជិះ​ម៉ូតូ​ក្នុង​ការធ្វើសកម្មភាព ។​

​ប៉ូលីស​បាន​ជឿជាក់ថា ជនសង្ស័យ​នៅតែ​កំពុងស្ថិត​នៅក្នុង​ប្រទេស​ថៃ ហើយ​ពេជ្រ​ដែល​ប្លន់​បាន​ក៏​ជនសង្ស័យ​នៅតែ​កំពុងកាន់​កាប់​ក្នុង​ដៃ​ផងដែរ ។​

​ជនសង្ស័យ​ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព ខណៈ​គេចខ្លួន​រត់​សំដៅ​ម៉ូតូ​កំពុង​រង់ចាំ ចេញពី​ហាង​គ្រឿងអលង្ការ​ក្លែងក្លាយ​របស់ខ្លួន ស្ថិតនៅ​ផ្លូវ Si Phraya ។​

​ប៉ូលីស​និយាយថា Pipatpongpat បាន​ក្តោប​ក្តាប់​ត្បូង​ពេជ្រ​នោះបាន គឺ​បន្ទាប់​បាន​ផុស​ថា​ជា​អ្នកលក់ដូរ​គ្រឿងអលង្កា​រ​ម្នាក់ ហើយ​ចាក​ចេញពី​ម្ចាស់​ពេជ្រ​ដែលជា​អ្នកជំនួញ​ជនជាតិ​ឥណ្ឌា​ម្នាក់​ឈ្មោះ Jain Vaiphav អាយុ ៤៤ ឆ្នាំ ដោយ​ចាក់សោរ​ទុក​នៅក្នុង​ហាង​តែម្តង ។​

Vaiphav ដែល​បាន​វាយ​បំបែក​បន្ទះ​កញ្ចក់ ដើម្បី​ចាកចេញ បានទទួល​រងរបួស​នៅត្រង់​ដៃ​ត្រូវ​ពេទ្យ​ដេរ​ចំនួន ២០ ថ្នេរ បានប្រកាស​លក់​ពេជ្រ​នៅលើ​វិ​ប​សាយ​មួយ ។ ប៉ូលីស​បាន​សង្ស័យថា រឿងនេះ​បាន​ផ្តល់ឱកាស​ឲ្យ​ចោរ​មានគំនិត​ប្លន់​យក​វា​បាន តាមរយៈ​ការបង្កើត​ហាង​លក់​គ្រឿងអលង្ការ​ក្លែងក្លាយ ដោយបាន​ល្បួង​អ្នកជំនួញ​ឥណ្ឌា​នោះ ឲ្យ​ប្រគល់​ត្បូង​ពេជ្រ​នោះ ក្នុងអំឡុងពេល​ចរចា​ទិញដូរ ៕​