​​ស្ត្រី​ម្ចាស់​ហាង​ទូរស័ព្ទ​ម្នាក់ ដែលមាន​ទីតាំង​នៅក្នុង​ទីក្រុង​បាងកក បាន​បញ្ចេញ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ឲ្យ​ឃើញ​ចោរ​ស្រី​វ័យក្មេង​រូប​ស្រស់​ម្នាក់ ឆ្លៀតឱកាស​បំបែក​ទូរ​លក់​ទូរស័ព្ទ​ជាង​១៥ កន្លែង បន្ទាប់ពី​ផ្សារ​ទំនើប​ត្រូវបាន​បិទទ្វារ​រយៈពេល​១​ថ្ងៃ ។ ទូរស័ព្ទ​ទាំងអស់​ដែល​ត្រូវបាន​លួច គឺមាន​តម្លៃ​សរុប​ជាង ១ សែន​បាត (​ប្រមាណ ៣ ពាន់​ដុល្លារ​) ។​

Loading...

Ann ដែលជា​ម្ចាស់​ទូរ​ទូរស័ព្ទ​រងគ្រោះ​ម្នាក់ ក្នុងចំណោម​ម្ចាស់​ហាង​ទូរស័ព្ទ​ដទៃទៀត មាន​គណនី​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ AnnPhone AnnLenoir បាន​បញ្ជាក់ថា ចោរ​ស្រី​នេះ​បាន​ចូល​លួច​ទូរស័ព្ទ កាលពី​វេលា​ម៉ោង ១០ និង ៣០ ទៅ ១២ និង ៣០ នាទី​យប់​ថ្ងៃទី​៩ ខែធ្នូ ។ ចោរ​ស្រី​នេះ​ដែល​ជ្រើសរើស​លួច​តែ​ទូរស័ព្ទ​នៅ​យប់នោះ គឺ​ខណៈពេល​ផ្សារ​ទំនើប​ត្រូវបាន​បិទទ្វារ ហើយ​ពុំមាន​នរណាម្នាក់​នៅឯ​ទីនោះ​នោះ ដើម្បី​ចាំ​យាម ឬ បញ្ឈប់​សកម្មភាព​រប​ស់​ចោរ​ស្រី​នោះទេ ។ Ann ក៏​ពុំ​បាប់​អារម្មណ៍​ហាង​របស់​នាង​ត្រូវបាន​ចោរ​គាស់​លួច​ទូរស័ព្ទ រហូតដល់​ថ្ងៃទី​១០ ខែធ្នូ ដែលជា​ថ្ងៃ​បន្ទាប់ នៅពេល​នាង​ចូលមក​បើកហាង​របស់​នាង​តាម​ធម្មតា​វិញ ។​

​នៅពេល​មកដល់ ទូររបស់​នាង​ស្រាប់តែ​ត្រូវ​បានឃើញ​របើកខ្ទេច ខណៈ​សោរ​ត្រូវបាន​កាត់ផ្តាច់​តែម្តង ។ ទូរស័ព្ទ​តែ​១​គ្រឿង​ប៉ុណ្ណោះ ដែល​ត្រូវបាន​លួច​ពី​ហាង​របស់ Ann ប៉ុន្តែ នៅមាន​ទូរស័ព្ទ​យ៉ាងតិច ១០ គ្រឿង​ទៀត ដែល​ត្រូវបាន​លួច​ពី​ហាង​ទូរស័ព្ទ​ដទៃ ។ Ann ក៏បាន​បញ្ជាក់ថា មាន​របស់របរ​ដទៃ​ជាច្រើន​ទៀត នៅក្នុង​ហាង​របស់​នាង ត្រូវបាន​ខូចខាត ដោយសារ​ការ​ប៉ុន​ប៉ុង​បំបែក​ចូល​របស់​ចោរ​ស្រី​រូប​ស្រស់​នេះ ។​

​តាមរយៈ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ចោរ​ស្រី​នោះបាន​បង្ហាញខ្លួន នៅ​ជាមួយ​បុរស​ម្នាក់ ដែលជា​អ្នក​ចាំមើល​ផ្លូវ​ឲ្យ​នាង នៅក្នុង​សកម្មភាព​ចូល​លួច​ទូរស័ព្ទ ៕​