នារីម្នាក់បានធ្វើឲ្យ​គេ​ហួសចិត្ត​យ៉ាងខ្លាំង​តែម្តង បន្ទាប់ពី​បានចោទ​​នារី​ម្នាក់ថា បាន​ដណ្តើមយក​បុរសម្នាក់​​ដែលជា​សង្សារ​នាងពេញសិទ្ធសោះ​ ថាជាគូ​ដណ្តឹង​​របស់ខ្លួនទៅវិញ  ។ ហើយក្រោយមក ក៏បាន «លាមាត់លាក» វិញគួរឲ្យអាម៉ាស ។

Loading...

​គួរ​បញ្ជាក់ថា ការ​រឿងរ៉ាវ​ចោទប្រកាន់​នេះ គឺ​ផ្តើមឡើង​ដោយ​ខាង​ប្រុស​ដែលមាន​គណនី​ឈ្មោះ Sopheakdey Hak បានដាក់​រូប​នារី​ចុងចោទ​ឈ្មោះ Mey Chou Gov ធ្វើជា bakground នៃ​ប្រូ​ហ្វេ​ល​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។ រីឯ​នាង Mey Chou Gov បានដាក់​រូប​បុរសម្នាក់​នេះ​ធ្វើជា bakground នៃ​ប្រូ​ហ្វេ​ល​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួនដែរ ។​ ហើយខាងប្រុសក៏បានបញ្ជាក់អះអាងថា ពួកគេទាំង​ពីរគឺជាសង្សារនឹងគ្នា​ពិតប្រាកដ ។

 

​ដោយឡែក នារីម្នាក់ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Nich Nich ស្រាប់តែបាន​ផ្ទុះ​កំហឹង និងចាប់ផ្តើមបាន​វាយប្រហារ​ដាក់ដាក់ពួកគេតែម្តង គឺបានចោទប្រកាន់ថា​នាង Mey Chou Gov ជាអ្នកដណ្តើម​អ្នក​ដណ្តើម​គូ​ដណ្តឹង​របស់ខ្លួន​ ។

ទាក់ទង​ការចោទប្រកាន់ត្រូវបាន​ចាត់ទុកថាជារឿង​ផ្តេសផ្តាសនេះផងដែរ ខាងប្រុស​ក៏បាន​ចេញ​មុខ​បញ្ជាក់ថា គាត់​ពុំបានពាក់ព័ន្ធនឹង​ម្នាក់ស្រីនេះនោះទេ ហើយ​ក៏ពុំ​ដែលបាន​ស្គាល់នាង​ផងដែរ ។

​ទោះយ៉ាងណា ក្រោយមក ​នាង Nich Nich ក៏បាន​បង្ហោះ​សារ​សុំទោស​វិញ​ថា​៖ «​ខ្ញុំ​សុំទោស​អ្នក​ទាំងអស់គ្នា​ដែរ​ធ្វើអោយ​យល់​ច្រ​លំ​តាមពិត Acc ទាំងពីរ​នេះ​គឺ​ពួកគេ​មិនបាន​ធ្វើ​អ្វី​ទាំងអស់​ គឺ​ខ្ញុំ​ខឹង​ពួកគេ​ទើប​ខ្ញុំ​ធ្វើបែបនេះ​អោយ​ខ្ញុំ​សុំទោស​ណា​» ៕