​នេះ​ជា​ទឹកចិត្ត​ដ៏​គួរ​ឲ្យ​សរសើរ​មួយ ដែល​ម​ន្ទី​ពេទ្យ​បង្អែក​ជី​ភូ បាន​ជួយសង្គ្រោះ​មើលថែ និង​ព្យាបាល​រងរបួស​ដល់​អ្នក​ជំងឺ​ជា​ជនអនាថា​ម្នាក់ និង​ជា​មនុស្ស​មាន​បញ្ហា​សតិ ដោយ​ពុំ​រើសអើង​នោះទេ និង​សូម្បី​ប្រកាស​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ស្វែងរក​បងប្អូន​រប​ស់​គាត់​ផងដែរ ។​

​បើតាម​ផេ​កម​ន្ទី​ពេទ្យ​បង្អែក​ជី​ភូ បាន​បង្ហោះ​កាលពី​ថ្ងៃ​សុក្រ ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នេះ​ថា «​សកម្មភាព​ក្រុមគ្រូពេទ្យ​នៃ​មន្ទី​បង្អែក​ជី​ភូ​លាង​របួស និង ថែទាំ របួស​ជូន​ជនអនាថា និង មាន​បញ្ហា​សតិ​អារ​ម្ម​ណ៏ ដែល​ចូលមក​សំរាក​នៅ​មន្ទី​ពេទ្យ​បង្អែក​ជី​ភូ​តាំងពី​ថ្ងៃ​ពុធ ទី​១២ ខែធ្នូ ឆ្នាំ ២០១៨ មកម្ល៉េះ​។ សូម​បងប្អូន​ទាំងអស់គ្នា​ជួយ Share អោយបាន​ច្រើន​ក្រែងលោ​អាចជួយ​ស្វែងរក​បងប្អូន អ្នកជំងឺ​នេះ​ឃើញ​ផង​។ សូម​អរគុណ​»៕